លោក Pep បញ្ជាក់​ថា លោកអាច​នឹង​ប្រជែង​ជាមួយលោក Arteta លើ​ខ្សែ​បន្ទាត់​ទីលាន

Pep and Arteta

លោក Pep Guardiola ជឿជាក់​ថា លោក​អាច​នឹង​ប្រយុទ្ធ​នៅលើ​ខ្សែបន្ទាត់​លើ​ទីលាន ជាមួយនឹង​លោក Mikel Arteta នៅពេល​ដែលក្រុម Manchester City ធ្វើ​ជាម្ចាស់​ផ្ទះ​​​ទទួល​ក្រុម Arsenal ក្នុងការ​ប្រកួត​ពាន FA Cup ជុំ​ទី​៤ នៅ​​រាត្រី​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ នឹង​មិន​ធ្វើ​ឲ្យ​បាត់បង់​ការ​គោរ​ព​របស់​លោក លើ​អតីត​ជំនួយ​ការ​គ្រូ​បង្វឹក​របស់​លោក​ឡើយ​។

លោក Arteta បាន​ធ្វើការ​ក្រោមការដឹកនាំ​របស់​លោក Guardiola នៅក្លិប Man City អស់​រយៈ​ពេល​៣​ឆ្នាំ​រហូត​ដល់​ទាល់តែ​ក្លាយ​ជា​គ្រូបង្វឹក​របស់ក្រុម Arsenal កាលពី​ខែមករា ឆ្នាំ​២០១៩​។ លោក​បាន​រង​នូវ​ការ​រិះ​គន់​ចំពោះ​កាយ​វិកា​ដែល​លោក​បាន​បញ្ចេញលើ​ទីលាន​ខ្សែ​បន្ទាត់ក្បែរ​ទីលាន​ប្រកួត​។

Category Top

Arsenal

លោក Guardiola ក៏​ងាយ​ឆាប់​ប្រតិ​កម្មផង​ដែរ ហើយ​លោក​​​ត្រូវ​បាន​ចោទ​សួរ​ថា លោក​អាច​រក្សា​ចិត្ត​ស្ងប់ ដើម្បី​គេច​ឲ្យ​ផុត​ពីការ​ចាប់​អារម្មណ៍ ឬ​យ៉ាង​ណា​។

លោក​បាន​ឲ្យដឹងថា៖ «ខ្ញុំ​មិន​ដឹង​ទេ​។ អ្វី​ៗ​ក៏​​អាច​កើត​ឡើង​ដែរ នៅលើ​​ក្បែរ​ខ្សែ​បន្ទាត់​ទីលាន​ អំឡុង​ពេលនៃការ​ប្រកួត​។ ពិត​ណាស់ រូបគាត់​ជា​គូ​ប្រជែងម្នាក់​។ នៅ​ថ្ងៃ​ស្អែក គាត់​ចង់​ផ្តួល​ខ្ញុំ ហើយខ្ញុំ​ចង់​ផ្តួល​គាត់​។ ខ្ញុំ​ដឹង​ថា បើ​ចាញ់ យើ​ងមិន​មែន​ជា​មិត្ត​ល្អ​បំផុត​​ក្នុងពិភព​លោក​ឡើយ​។ សម្រាប់ខ្ញុំ គិត​មានការ​គោរព​ដ៏ធំ​ក្នុងនាម​ជា​មនុស្ស​ម្នាក់ និង​ជា​អ្នក​ចាត់​ការ​ទូទៅ​ម្នាក់​​។ ហេតុនេះ វា​គ្មាន​អ្វីផ្លាស់ប្តូរ​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម