លោក Pep៖ Man City នឹង​មិន​ជិះ​សេះលែង​ដៃ​ឡើយ ទោះ​​លត់ Bayern ចាស់​ដៃ

Haaland

ក្រុម Manchester City ទំនង​ដូច​ជា​បាន​គ្រប់គ្រង​ទាំង​ស្រុង​ទៅហើយ ក្រោយពី​បាន​បង្ហាញពី​កម្រិត​លេង​យ៉ាង​ល្អ​នៅ​តង់​ទី​២ ដើម្បី​ផ្តួល​ក្រុម Bayern Munich កាលពីថ្ងៃ​​អង្គារ ទី​១១ ខែ​មេសា ប៉ុន្តែ លោក Pep Guardiola ហាក់​ដូច​ជា​មាន​ការ​ភ្ញាក់​ផ្អើល នៅពេល​ដែល​អ្នក​យក​ព័ត៌​មាន​បាន​ចោទ​សួរ​ថា តើ​នេះ​គឺ​ជា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​បំផុត​ដែល​លោក និង​ក្រុម​បាន​ជួប​នៅ​រដូវ​កាល​នេះ​មែន​ទេ​?

លោកបាន​បញ្ជាក់​ថា៖ «នេះ​មិនមែន​ជា​លទ្ធផល​ដ៏​កក់​ក្តៅ​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​​ពិត​ជាភ្ញាក់​ផ្អើល​។ ខ្ញុំ​កើន​​អាយុ​១០​ឆ្នាំ​ទៀត​ហើយ​នៅថ្ងៃនេះ​»​។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម Man City បាន​បោះ​ជំហាន​ដ៏ធំ​មួយ​ឆ្ពោះ​ទៅកាន់​ការ​លើកពាន Champions League ជាលើក​ទី​១​របស់​ពួកគេ តាមរយៈ​ការ​យកឈ្នះ​ក្នុងលទ្ធ​ផល ៣-០ លើ​ក្រុម​យក្ស​របស់​អាល្លឺ​ម៉ង់ ក្នុងការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ​។

Category Top

Man City

តា​រាឆ្នើម Erling Haaland រក​បាន​គ្រាប់​បាល់​លើកទី​៤៥​របស់​គេ ក្នុង​រដូវ​កាល​នេះ ដែល​ជា​កំណត់ត្រា​មួយ​សម្រាប់​កីឡាករ​ម្នាក់ក្នុងក្រប​ខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ទី​១​របស់​គេ​។ Rodri និង Bernardo Silva ក៏​បាន​ស៊ុត​បាល់បញ្ចូល​ទី​ផង​ដែរ ដែល​នាំ​ឲ្យ​ក្រុម Man City រក​បាន​គ្រាប់បាល់​សរុប​ចំនួន ៣៤​គ្រាប់ និង​របូត​តែ​៣​គ្រាប់​គត់ ក្នុង​ការ​ប្រកួត​៩​លើក​ចុងក្រោយរ​បស់​ពួកគេ​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Guardiola នៅ​តែ​និយាយ​ថា ក្រុមរ​បស់​លោក​មិនអាច​ដេក​លក់ស្រួល​ឡើយ លុះ​ត្រា​តែ​ពួកគេ​បាន​ជួប​ក្រុម Bayern ម្តង​ទៀត នៅកីឡដ្ឋាន Allianz Arena នា​ថ្ងៃ​ពុធ​ក្រោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម