លោក Nagelsmann ជាបេក្ខភាពឈានមុខគេក្នុងការដឹកនាំ Chelsea ក្រោយពីការពិភាក្សានានា

Julian

លោក Julian Nagelsmann បានធ្វើឲ្យខ្លួនលោកផ្ទាល់មានឱកាសខ្ពស់ក្នុងការក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុម Chelsea ក្រោយពីការពិភាក្សាប្រកបដោយភាពវិជ្ជមាន ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងត្រូវជួបការប្រជែងមួយពីលោក Mauricio Pochettino។

ក្លិប Chelsea បានចាប់ផ្តើមកាត់បន្ថយបញ្ជីឈ្មោះបេក្ខភាពរបស់ខ្លួន ហើយលោក Nagelsmann វ័យ៣៥ឆ្នាំ នៅតែត្រូវបានគេចាត់ទុកថា ជាបេក្ខភាពឈានមុខគេក្នុងការចូលកាន់តំណែង។

Category Top

Chelsea

អតីតគ្រូបង្វឹករបស់ក្លិប Bayern Munich រូបនេះ បានបង្កើតឲ្យមានការទាក់ទាញជាវិជ្ជមាន អំឡុងជំនួបជាមួយនឹងនាយកផ្នែកកីឡារបស់ Chelsea គឺលោក Laurence Stewart និងលោក Paul Winstanley កាលពីសប្តាហ៍មុន ហើយលោកក៏ទទួលបានការគាំទ្រពីលោក Behdad Eghbali ដែលជាសហប្រធានក្លិបផងដែរ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងឡើយ ហើយ Chelsea រំពឹងទុកថា នឹងធ្វើការពិភាក្សាបន្ថែមទៀតទាក់ទងនឹងតំណែងគ្រូបង្វឹកបង្គោល។ ពួកគេក៏បានពិភាក្សាជាមួយនឹងលោក Rúben Amorim គ្រូបង្វឹកនៃក្រុម Sporting និងលោក Luis Enrique អតីតគ្រូបង្វឹកក្លិប Barcelona ផងដែរ៕

ប្រភពព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម