លោក Moriyasu សរសើរ​ស្មារតី​ប្រយុទ្ធ​​របស់ជប៉ុន ខណៈ​អេ​ស្ប៉ាញ លត់ កូស្តារីកា​ ចាស់ដៃ

players-of-japna

លោក Hajime Moriyasu អ្នក​ចាត់​ការ​ទូទៅ​​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន បាន​សាទរ​ដល់​ជ័យ​ជម្នះ​ដ៏​មិននឹកស្មាន​ដល់​ ដែល​កើត​ឡើង​តាមរយៈ​កីឡាករ​លេង​ក្នុងក្រប​ខ័ណ្ឌ Bundesliga ក្រោយពី​ក្រុម​ដែលមាន​រហស្ស​នាម​ថា Blue Samurai របស់​លោក បាន​ធ្វើ​ឲ្យពិភព​​លោក​ស្រឡាំង​កាំង​ តាម​រយៈ​កា​រផ្តួល​​ម្ចាស់​ជើង​ឯក​​៤​សម័យ​កាល អាល្លឺ​ម៉ង់ ក្នុង​លទ្ធ​ផល ២-១ ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​យុទ្ធ​នាការ World Cup របស់ពួកគេ កាលពីថ្ងៃពុធ​។

កីឡាករ​៨​នាក់ក្នុង​ចំណោមកីឡាករ​ជប៉ុន កំពុង​តែ​លេង​ឲ្យ​លីគ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់ ហើយ​​កីឡាករ​២នាក់ក្នុង​ចំណោមកីឡាករ​ទាំង​នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា ដើម្បី​បំពេញការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​ជា​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​ក្រុម​​របស់​អាស៊ីមួយនេះ​។ ខ្សែ​បម្រើ Ritsu Doan ដែលលេង​ឲ្យ​ក្លិប Freiburg និង​ខ្សែ​ប្រយុទ្ធ Takuma Asano របស់ក្លិប Bochum សុទ្ធ​សឹង​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ដើម្បី​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់ទី​នៅ​តង់ទី​២​ដូច​គ្នា និ​ង​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដណ្តើម​បាន​ការ​វាយ​បក​ដ៏មិននឹកស្មាន​ដល់​ ក្នុងពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​ដែល​បាន​រក​គ្រាប់បាល់នាំមុខមុន តាមរយៈ​គ្រាប់​បាល់​ប៉េណាល់ទី​របស់ Ilkay Gundogan នៅ​តង់ទី​១​។

Category Top

spain

លោក Moriyasu បាននិយាយ​ថា៖ «យើង​មានកីឡាករ​៧នាក់ ក្នុងក្រប​ខ័ណ្ឌ Bundesliga និង​ម្នាក់ក្នុងក្រប​ខ័ណ្ឌលំ​ដាប់​ទី​២​របស់​​អាល្លឺ​ម៉ង់ ប៉ុន្តែ យើ​ងមានកីឡាករ​ច្រើន​​​​ទៀត​ដែលលេងក្នុងលីគ​ធំ​ៗនៅ​​អឺ​រ៉ុប ហើយ​ពួកគេ​បាន​ចូល​រួម​ជា​ចំណែក​ដ៏ធំ​ក្នុងការ​អភិវឌ្ឍ​ន៍​របស់​យើង​»​​។

ស្រ​បពេល​ជាមួយ​គ្នានេះ លោក Luis Enrique ជឿជាក់​ថា ការ​ស្រេក​ឃ្លាន​របស់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នឹង​កើន​ឡើង ក្រោយពី​ពួកគេ​បាន​កត់ត្រា​ជ័យ​ជម្នះ​ដ៏​ធំបំផុត​​ក្នុង​យុទ្ធនាការ World Cup តាមរយៈការ​ផ្តួលក្រុម​បាល់ទាត់​ជម្រើស​ជាតិកូស្តា​រីកា ក្នុងលទ្ធ​ផល ៧-០​៕

ប្រភព​​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម