លោក Macron ការ​ពារ​​ការសម្រេច​ចិត្ត​​​ការ​ទៅ​គាំទ្រ​បារាំងក្នុង World Cup នៅ​កាតា

Marcron

លោក​ប្រធា​នា​ធបិតី Emmanuel Macron កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​១៥ បាន​ការ​ពារ​ការ​សម្រេច​ចិត្តរបស់លោក​ក្នុងការ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​កា​តា ដើម្បី​គាំទ្រ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង ក្នុង World Cup បើ​ទោះ​បី​មានការ​ចោទ​ប្រកាន់​ថា ​រាជា​ណាចក្រ​ឈូង​សមុទ្រមួយនេះ ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ក្នុង​សភា​អឺ​រ៉ុប​ក៏ដោយ​។

លោក Macron បាន​ទស្ស​នា​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង និង​ម៉ា​រ៉ុក នៅមុន​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Brussels ដើម្បីចូល​រួមក្នុងកិច្ចប្រជុំ​អឺ​រ៉ុប​។ ប៉ូលិស បែលហ្ស៊ិក ដែល​កំពុង​តែស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ថា កាតា បានផ្តល់សំណូក​អ្នក​​នយោ​បាយ​អឺ​រ៉ុប​នោះ បាន​ឃាត់​ខ្លួន​សមា​ជិក​សភា​អឺ​រ៉ុប​ម្នាក់ និង​សហ​ការី​៣នាក់ ក៏ដូច​ជា​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ប្រព្រឹត្តអំពើ​ពុករលួយ​។

Category Top

France

ជាមួយ​គ្នានេះ ប្រទេស​កា​តា បាន​ដិ​សេធ​​ថា ខ្លួនមិនបាន​ប្រព្រឹត្តកំហុស​អ្វីឡើយ​។ នៅពេល​ដែលត្រូវ​បាន​ចោទ​សួរ​អំពី​ការ​ធ្វើដំណើរ​ទៅ​កាតា លោក Macron បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ខ្ញុំ​មិនមាន​បញ្ហា​ជាមួយនឹង​ករណី​នេះឡើយ​។ កាលពី​៤ឆ្នាំមុន ខ្ញុំ​បាន​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​បារាំង នៅ​រុស្ស៊ី ហើយ​ខ្ញុំ​កំពុង​តែ​គាំទ្រ​ពួក​គេកា​តា​»​។

លោក Macron មានគម្រោង​​វិល​ទៅកាន់​ទីក្រុង​ដូហា វិញ នៅថ្ងៃ​អាទិត្យ ខាងមុខនេះ ដើម្បី​ទស្ស​នា​ការ​ប្រកួត​រវាងក្រុម​ជម្រើស​ជាតិ​បារាំង និង​​អាហ្សង់ទីន ក្នុង World Cup វគ្គផ្តាច់​ព្រ័ត្រ​។ លោក Macron បាន​បញ្ជាក់​ថា៖ «មានការ​ពិភាក្សា​គ្នាជា​ច្រើន ដោយ​មាន​មនុស្ស​ជាច្រើន បាន​និយាយ​ថា ខ្ញុំនឹងមិន​មើល​ Word Cup ឡើយ ខ្ញុំ​នឹង​ធ្វើ​ពហិការ មិនមើល​តាមទូរទស្សន៍ ប៉ុន្តែ មាន​ថ្នាក់​ដឹកនាំ​ជាច្រើន​ទៅ​ទីនោះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម