លោក Lijnders អំពាវនាវ​ឲ្យមាន​ការ​គោរពមុន​ Liverpool ប៉ះ Man City រាត្រីនេះ

Liverpool

លោក Pep Lijnders គ្រូបង្វឹក​ជំនួយ​របស់ Liverpool បាន​អំពាវនាវ​ឲ្យ​មានការ​គោ​រព នៅមុន​ពេល​ការ​ប្រកួត​របស់​ពួកគេ​ជាមួយនឹងក្រុម​ Manchester City ខណៈ​ដែលមន្ត្រី​គ្រប់គ្រង​ក្លិប​ទាំង​២ ព្យា​យាម​​ទប់​ស្កាត់​​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ម្តង​ទៀត​​។

ការ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​​១៦​ក្រុម​ចុងក្រោយ​នៅ​រាត្រីនេះ រវាងក្រុម Man City និង​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Liverpool នាកីឡដ្ឋាន Etihad នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ ក្រោយពី​​មាន​​ការ​ប៉ះទង្គិច​គ្នា​ដ៏ចម្រូង​ចម្រាស់​​ក្នុង​ជំនួប​របស់ក្រុម​ទាំង​២ នា​ពេលថ្មី​ៗនេះ​។ ការ​ប្រកួត​ជាលើក​ចុងក្រោយ​រវាងក្រុម​យក្ស​ទាំង​២​ក្នុងក្រប​ខ័ណ្ឌ Premier League នាកីឡដ្ឋាន Anfield កាលពី​ខែតុលា អ្នក​គាំទ្រ Man City ត្រូវ​បាន​​ចោទ​ប្រកាន់ថា បាន​ច្រៀង​ចម្រៀង​បែប​បំពាន​ទាក់ទង​នឹង​គ្រោះមហន្ត​រាយ Hillsborough ឆ្នាំ១៩៨៩ ដែលនាំ​ឲ្យ​អ្នកគាំទ្រ Liverpool ចំនួន​៩៧នាក់​បាត់បង់ជីវិត​។

Category Top

Manchester-City

Man City បាន​បញ្ជាក់​ថា មាន​គេ​គប់​កាក់​ទៅ​លើ​បុគ្គលិក​គ្រូបង្វឹក​របស់​ខ្លួន និង​រថយន្តក្រុង​​របស់ក្រុម ស្រប​ពេល​ដែលក្នុងការ​ប្រកួត​ដូចគ្នា គេ​ឃើញ​លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ រង​ពិន័យកាតក្រហម ចំពោះការ​បំពាន​ទៅលើ​ខ្សែ​បន្ទាត់​របស់​ខ្លួន ក្រោយពី​មន្ត្រី​អាជ្ញា​កណ្តាល​មិន​លើក​ទង់​ចំពោះ​ការប្រ​ព្រឹត្តកំហុស​របស់ Bernardo Silva លើកីឡាករ Mohamed Salah​។

លោក Billy Hogan នា​យក​ប្រតិ​បត្តិក្លិប Liverpool និង​លោក Ferran Soriano នាយក​ប្រតិបត្តិ​ក្លិប Man City បានចេញ​លិខិត​រួម​គ្នាមួយទៅកាន់​អ្នកគាំទ្រ​ដើម្បី​រំ​ឭក​ឲ្យពួកគេ​មានការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ស្រប​ពេល​ដែល​លោក Lijnders បាន​និយាយ​កាលពីថ្ងៃពុធ​ថា៖ «វា​ជា​រឿង​វិជ្ជមាន​ដែលក្រុម​ទាំង​២ មានការ​សហ​ការ​គ្នា​។ យើង​ដឹង​ថា ការ​ប្រកួត​ជាមួយនឹងក្រុម Man City មាន​សារៈ​សំខាន់​ណាស់ និង​ការ​រំជួល​ចិត្ត​ដែលកើត​ឡើង​ក្នុង​ការ​ប្រកួតនេះ​»​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម