លោក Lampard រំឭក​ប្រាប់​លោក Pochettino​ ពីការ​ងារ​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាននៅ Chelsea

lamppard

លោក Frank Lampard មិន​បាន​លាក់​បាំង​អ្វី​ឡើយ ប៉ុន្តែ បាន​រំឭក​ប្រាប់​លោក Mauricio Pochettino ពី​បញ្ហា​ប្រឈម​ដែលលោក​នឹង​ជួប​ប្រទះ​នៅក្លិប Chelsea​។ គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ ត្រូវ​បានប្រកាស​ថា តែង​តាំង​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្លិប​តោ​ខៀវ ភ្លាម​ៗ បន្ទាប់​ពី​បញ្ចប់​រដូវ​កាល ខណៈ​ដែល​ទី​បំផុត Chelsea បាន​តែង​តាំង​គ្រូបង្វឹក​ជា​អចិន្ត្រៃយ៍ម្នាក់ ដើម្បី​ជំនួស​កន្លែង​លោក Graham Potter​។

លោក Lampard បាន​ទទួល​តំណែង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ននៅ Chelsea កាលពី​ចុង​រដូវ​កាល​នេះ ប៉ុន្តែ បាន​ជួប​ការ​លំបាក​ក្នុង​ការ​​ស្រោច​ស្រង់​ចំពោះការ​ធ្លាក់​ចុះ​ទម្រង់​លេង ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ស្ថិត​ក្នុងទីក្រុង​ឡុងដ៍​ភាគ​ខាង​លិច​មួយនេះ បញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១២ នៅលើ​តារាងក្រប​ខ័ណ្ឌ Premier League​។

Category Top

Lampard

លោក Pochettino គឺ​ជា​គ្រូបង្វឹក​ដែលមានបទពិសោធន៍​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្រោយពី​បាន​បាន​ដឹកនាំ​នៅក្លិប Tottenham និង Paris Saint-Germain ប៉ុន្តែ​បើយោង​ទៅ​តាម​លោក Lampard គ្រូបង្វឹក​រូបនេះ ត្រូវ​ធ្វើ​ការ​ងារ​ជាច្រើននៅ Stamford Bridge​។ លោក Lampard បាន​និយាយ​បន្ទាប់​ពីថ្ងៃ​ចុងក្រោយនៃការ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Premier League នារដូវ​កាលនេះ​ ថា៖ «ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រម្នាក់​​របស់​លោក Pochettino ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​។ ខ្ញុំ​គិត​ថា គាត់​ជា​អ្នក​ចាត់​ការ​ទូទៅ​ដ៏ឆ្នើម​ម្នាក់ ប៉ុន្តែ នេះ​មិនមែន​អាស្រ័យ​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​បុគ្គ​លិក ប៉ុន្តែ វា​អាស្រ័យ​ទៅលើ​​កម្រិត​ដ៏​ត្រឹម​ត្រូវ​របស់​អ្នក​ចាត់​ការ​ទូទៅ​»​៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម