លោក Lampard រង​សម្ពាធ​កាន់តែ​ខ្លាំង ខណៈ Nottingham ឈ្នះ​ក្រៅ​ដី​ជាលើក​ដំបូង

Lamp

លោក Frank Lampard កំពុង​តែ​ធ្លាក់​ចូលសម្ពាធ​កាន់​តែ​ធំ ក្រោយពីក្រុម Everton បាន​ធ្លាក់​ចូល​តំបន់​កាត់​ចោល បន្ទាប់​ពីក្រុម Nottingham Forest បានយក​ឈ្នះលើ​ក្រុម Southampton ក្នុងលទ្ធ​ផល ១-០ កាលពីថ្ងៃ​ពុធ​។

ស្រប​ពេល​ជាមួយ​គ្នានេះ West ham ក៏ដណ្តើម​បាន​១ពិន្ទុ​នៅលើ​ទឹកដីក្រុម Leeds ផង​ដែរ ដើម្បី​ឡើង​ឈរ​ពី​លើ​ក្រុម Everton ក្នុងក្រប​ខ័ណ្ឌ Premier League​។ ក្រុម Everton នៅ​តែ​​ឈរ​ពី​លើក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល បើ​ទោះ​បី​ចាញ់​ក្រុម Brighton ក្នុងលទ្ធផល ៤-១ នាកីឡដ្ឋាន Goodison Park កាលពី​រាត្រីថ្ងៃ​អង្គារ​។

Category Top

forest

ស្រប​ពេល​ជាមួយ​គ្នានេះ លោក Lampard អតីត​គ្រូបង្វឹក​របស់ក្រុម Chelsea ក៏​ប្រឈមមុខនឹង​ការ​បណ្តេញ​ចេញ​ផងដែរ ក្រោយពី​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​យ៉ាង​គំហុក​របស់ Everton។

ខ្សែ​ប្រយុទ្ធ​ Taiwo Awoniyi របស់ក្រុម Nottingham រក​បាន​គ្រាប់បាល់​កាត់សេចក្តីក្នុង​ការ​ប្រកួតនៅ​កីឡដ្ឋាន St Mary’s នៅ​នាទី ទី​២៧ ក្រោយពី​​បាន​ស៊ុត​បាល់បញ្ចូល​ទី​យ៉ាង​ងាយស្រួល​។ ជ័យ​ជម្នះនេះ ដែល​ជា​ការ​ឈ្នះ​ជាលើក​ដំបូង​ក្នុងការ​ប្រកួត​​ក្រប​ខ័ណ្ឌលីគ ក្រៅដី ធ្វើ​ឲ្យ​ពួក​គេឡើង​ឈរលេខ​១៥ ស្រប​ពេល​ដែល Southampton ធ្លាក់ទៅ​ឈរ​នៅ​បាតតារាង ដោយ​តាមពីក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​ចំនួន​៣ពិន្ទុ​៕

ប្រភព​ព័ត៌មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម