លោក Lampard ផ្តោតលើការធ្វើឲ្យក្លិបមានស្ថិរភាព ក្រោយតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន

frank

លោក Frank Lampard បញ្ជាក់ថា លោកនឹងផ្តោតលើការបំពេញការដែលមានក្នុងដៃ ក្រោយពីត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្លិប Chelsea ដោយមិនព្យាយាមដណ្តើមយកតួនាទីជាអចិន្ត្រៃយ៍ឡើយ។

លោក Lampard បានបំពេញការវិលត្រឡប់ដ៏មិននឹកស្មានដល់ទៅកាន់ក្លិប Chelsea រហូតដល់បញ្ចប់រដូវកាលនេះ ដើម្បីជំនួសកន្លែងរបស់លោក Graham Potter ដែលត្រូវបានបណ្តេញចេញ។

Category Top

lampard

ក្លិបបានបញ្ជាក់ថា លោក Lampard នឹងចូលកាន់តំណែង ស្របពេលដែលពួកគេបន្តដំណើរការដើម្បីស្វែងរកគ្រូបង្វឹកជាអចិន្ត្រៃយ៍ម្នាក់។ គ្រូបង្វឹកវ័យ៤៤ឆ្នាំរូបនេះ បាននិយាយថា៖ «ខ្ញុំចង់ធ្វើឲ្យបានល្អបំផុតក្នុងតួនាទីរបស់ខ្ញុំតាមដែលអាច ហើយបន្ទាប់ពីនោះ យើងនឹងរង់ចាំមើលអ្វីដែលកើតឡើង។ ខ្ញុំនឹងមិនគិតអ្វីផ្សេងក្រៅពីនេះឡើយ»។

បង្វឹកវ័យ៤៤ឆ្នាំរូបនេះ ត្រូវបានប្រកាសតែងតាំងជាផ្លូវការជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន កាលពីថ្ងៃព្រសហ្បតិ៍ បន្ទាប់ពីការបណ្តេញលោក Potter ចេញ ដែលនាំឲ្យលោក Lampard មានឱកាសដ៏មិននឹកស្មានដល់ដើម្បីទទួលបានតំណែងនៅកីឡដ្ឋាន Stamford Bridge៕

ប្រភពព័ត៌មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម