លោក Lampard បញ្ជាក់ថា Chelsea មិនបានបែកបាក់គ្នាឡើយ មុនប៉ះ Real រាត្រីនេះ

Real Madrid

Chelsea មិនមែនជាក្រុមកំពុងតែមានការបែកបាក់ឡើយ ហើយលោក Todd Boehly សហម្ចាស់ក្លិប មានសិទ្ធិដើម្បីដោះស្រាយក្នុងក្រុមដែលលោកបានបណ្តាក់ទុន។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Frank Lampard កាលពីថ្ងៃចន្ទ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ ជើងទី២ ជាមួយនឹងក្រុមម្ចាស់ការពារជើងឯក Real Madrid។

ក្រុម Chelsea ដែលកំពុងតែដេញតាមពីក្រោយក្នុងលទ្ធផល ២-០ ពីការប្រកួតជើងទី១ នាកីឡដ្ឋាន Santiago Bernabeu មិនស្គាល់ឈ្នះសោះចំនួន៦ប្រកួតជាប់ៗគ្នា ស្របពេលដែលលោក Lampard ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន បានរងបរាជ័យក្នុងការប្រកួតទាំង៣លើកក្រោមការដឹកនាំរបស់លោក។

Category Top

ស្របពេលដែលក្រុម Chelsea កំពុងតែតាមពីក្រោយក្រុមឈរលេខ៤លើតារាងក្របខ័ណ្ឌ Premier League ចំនួន១៧ពិន្ទុ បើទោះបីបានចំណាយប្រាក់៦០០លានអឺរ៉ូ (ស្មើនឹង៦៥៥,៥លានដុល្លារអាមេរិក) លើការទិញចូលកីឡាករថ្មីក៏ដោយ ការឈ្នះពាន Champions League គឺជាឱកាសជាក់ស្តែងតែមួយគត់សម្រាប់ពួកគេក្នុងការឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការនេះ នារដូវកាលក្រោយ។

Lampard

ស្ថានភាពនេះគឺមានភាពស្រដៀងគ្នាក្នុងពេលដែលក្រុម Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦លើតារាងលីគ ក្នុងរដូវកាលឆ្នាំ២០១១-២០១២ ដែលនៅពេលនោះ លោក Lampard បានស្ថិតជាកីឡាករនៅឡើយ ហើយពួកគេបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League តាមរយៈការឈ្នះពានប្រចាំទ្វីបមួយនេះ។

លោក Lampard បានិយាយនៅមុនពេលការប្រកួតជើងទី២នៅរាត្រីនេះ ថា៖ «យើងមិនស្ថិតនៅកន្លែងដែលយើងចង់ឡើយ។ ខ្ញុំគិតថា ពាក្យថា បែកបាក់ គឺដូចជាធ្ងន់ពេកហើយ។ ចំណាត់ថ្នាក់លើតារាងលីគ ពិតជាបង្ហាញពីស្ថានភាពជាក់ស្តែង ហើយយើងកំពុងតែតាមពីក្រោយ Real ក្នុងលទ្ធផល ២-០»៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម