លោក Lampard ថា Chelsea ខ្សោយគ្រប់ចំណុច ក្រោយចាញ់ក្រុម Arsenal

Chelsea

លោក Frank Lampard បានរិះគន់ថា ក្រុម Chelsea បានបង្ហាញពីភាពទន់ខ្សោយពេកហើយ និងបានទួលស្គាល់ថា ក្រុមរបស់លោកសមនឹងទទួលបានលទ្ធផលដែលពួកគេគួរតែទទួលបាននៅពេលប្រកួតជាមួយនឹងក្រុម Arsenal។

រដូវកាលដ៏ត្រដាបត្រដួសរបស់ក្រុមតោខៀវ បានជួបលទ្ធផលកាន់តែលិចលុង ខណៈដែលពួកគេបានរងបរាជ័យក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Emirates ដោយបានរបូតរាល់គ្រាប់បាល់ទាំង៣គ្រាប់ ក្នុងចន្លោះពេលត្រឹមតែ៣៤នាទី។

Category Top

Lampard

លទ្ធផលនេះ មានន័យថា ក្រុម Chelsea បានរងបរាជ័យរាល់ការប្រកួតទាំង៧លើកចុងក្រោយរបស់ពួកគេ ស្របពេលដែលលោក Lampard បានចាញ់រាល់ការប្រកួតទាំង៦លើក ក្នុងនាមជាគ្រូបង្វឹក បើគិតចាប់តាំងពីវិលទៅដឹកនាំក្លិបនេះវិញ។ គ្រូបង្វឹកបណ្តោះអាសន្នរូបនេះ បានកត់ត្រាចំណុចនានាដែលក្រុមរបស់លោកធ្វើមិនបានល្អ ក៏ដូចជា បានបង្ហើបពីចំណុចដែលត្រូវតែធ្វើឲ្យបានដើម្បីជួយឲ្យក្លិបធ្វើដំណើរឆ្ពោះទៅមុខ។

លោក Lampard បានប្រាប់ talkSPORT ថា៖ «ក្រុមយើងធ្វើមិនបានល្អសោះ។ យើងមានការបន្ធូរដៃគ្រប់ចំណុច ពេលប្រកួតជាមួយគូប្រកួត។ ផ្តល់បាល់ឲ្យគេលេង ផ្តល់ចន្លោះឲ្យគូប្រកួតលេងនៅចន្លោះខ្សែបន្ទាត់នានា ដែលជាចំណុចសំខាន់ដែលយើងបានពិភាក្សាគ្នានៅមុនពេលប្រកួត»៕

ប្រភពព័ត៌មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម