លោក Lampard៖ Chelsea អាចរៀនពីរបៀបរៀបចំក្រុមឡើងវិញពី Arsenal បាន

Lampard

ភាពជោគជ័យនាពេលថ្មីៗនេះរបស់ក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League អាចនឹងក្លាយជាគំរូសម្រាប់ការព្យាយាមរៀបចំក្រុមឡើងវិញរបស់ Chelsea ក្រោយពីជួបយុទ្ធនាការដ៏ខកចិត្ត។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Frank Lampard ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន នៅមុនពេលក្រុមទាំង២ជួបគ្នានៅរាត្រីនេះ។

ការរងបរាជ័យក្នុងលទ្ធផល ២-០ របស់ក្រុម Chelsea ក្រោមស្នាដៃក្រុម Brentford កាលពីសប្តាហ៍មុន បានធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ១២ នៅលើតារាង ក្នុងដំណើរឆ្ពោះទៅកាន់យុទ្ធនាការដ៏ត្រដាបត្រដួសបំផុត បើគិតចាប់តាំងពីរដូវកាលឆ្នាំ១៩៩៣-១៩៩៤ ដែលនៅពេលនោះពួកគេបានបញ្ចបក្នុងចំណាត់ថ្នាក់លេខ១៤ ក្រោមការដឹកនាំរបស់លោក Glenn Hoddle បើទោះបីបានជះប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។

Category Top

Arteta

នៅរាត្រីថ្ងៃអង្គារនេះ ក្រុម Chelsea នឹងត្រូវប៉ះជាមួយនឹងក្រុម Arsenal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រៅចំណាត់ថ្នាក់កំពូលទាំង៤ ចំនួន៦រដូវកាលជាប់ៗគ្នានៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០២២ ប៉ុន្តែ បច្ចុប្បន្ន ពួកគេកំពុងតែស្ថិតក្នុងការប្រជែងពាន ក្រោយពីវិលទៅរកភាពខ្លាំងវិញ ក្រោមការដឹកនាំរបស់លោក Mikel Arteta។

មុននឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Emirates លោក Lampard បានប្រាប់អ្នកយកព័ត៌មានថា៖«មានការវិវឌ្ឍជាច្រើន បើនិយាយពីការឈានទៅកាន់កន្លែងដែលអ្នកចង់ទៅ។ ខ្ញុំចាំពីការប្រកួតជាមួយនឹងក្រុមរបស់លោក Mikel កាលពីមុន។ ហេតុនេះ ពួកគេជាគំរូដ៏អស្ចារ្យដើម្បីវិលទៅរកភាពខ្លាំងវិញ»៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម