លោក Lampard៖ Chelsea ពេញ​ចិត្ត​ចំពោះ​ការ​ស្ថិត​ជា​ក្រុម​មានក្តី​សង្ឃឹមតិច​ពេល​ប៉ះ Real រាត្រីនេះ

Lampard

ក្រុម Chelsea កំពុង​តែ​ផ្តោត​លើ​ការ​ប្រជែង​ដ៏​ធំ​មួយ​ក្នុង​នាម​ជាក្រុម​មានក្តី​សង្ឃឹម​តិច​​នៅលើ​ទឹកដីក្រុម Real Madrid ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជើងទី​១​របស់​ពួកគេ នៅ​រាត្រី​នេះ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក​បណ្តោះអាសន្ន​លោក Frank Lampard​។

លោក Lampard បាន​រង​បរា​ជ័យ​នៅ​ថ្ងៃ​វិល​ទៅ​ដឹកនាំ​ក្រុម​តោ​ខៀវ​វិញ ក្នុង​នាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​កាលពីថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា ក្រោយពី​ពួកគេ​បាន​ចាញ់​ក្នុងលទ្ធផល​ ១-០ ក្រោមស្នា​ដៃក្រុម Wolverhampton Wanderers​។

Category Top

Chelsea

ក្រុម Chelsea កំពុង​តែ​ជួប​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស និងកំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១១ លើ​តារាង​ក្រប​ខ័ណ្ឌ Premier League ដោយ​បាន​​បណ្តេញ​លោក Graham Potter កាលពីថ្ងៃទី​២ ខែមេសា នៅមុន​ពេល​នាំ​យក​លោក Lampard មក​ដឹកនាំ​វិញ​។ នៅ​មុន​ពេល​ការ​ប្រកួត​លើកទី​២​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​ លោក Lampard បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «Premier League គឺជា​ក្រប​ខ័ណ្ឌ​លីគ​មួយ​ក្នុង​ចំណោម​ក្រប​ខ័ណ្ឌ​លីគ​ដែលមានការ​ប្រជែង​ដ៏ខ្លាំង​បំផុតក្នុង​​កីឡា​បាល់ទាត់​ពិភព​លោក ហើយ​ការ​ប្រជែង​ទាំង​នោះ បាន​ធ្វើ​ឲ្យ​យើង​ស្ថិត​នៅកន្លែង​ដែល​យើង​មិន​ចង់​ក្នុងនាម​ជាក្រុម Chelsea»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា នេះ​គឺជា​ការ​ប្រជែង​ដ៏ល្អ​មួយ​សម្រាប់​យើង​។ ខ្ញុំមិន​បារម្ភ​ឡើយ បើ​និយាយ​ពី​សម្ពាធ​។ កីឡា​បាល់ទាត់​ក្នុងកម្រិតនេះ ពិត​ជាផ្តល់​សម្ពាធ ហើយ​ប្រសិន​បើ​អ្នកមិនអាច​ដោះ​ស្រាយ​សម្ពាធ​នោះ​បាន​ទេ អ្នក​មិនមែន​ជាក្លិប​ ឬ​ជាកីឡាករ​ដ៏ខ្លាំង​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម