លោក Klopp សង្ឃឹម​ថា Liverpool អាច​សង្គ្រោះ​រដូវ​កាល​ខ្លួន​ពេល​ប៉ះ Wolves រាត្រីនេះ

Liverpool

Liverpool នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Wolverhampton Wanderers ជាលើក​ទី​៤ ក្នុង​​ការ​ប្រកួត​១១លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​លោក Juergen Klopp ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​និយាយ​ថា ពួក​​គេ​នឹង​សម្លឹង​រក​ការ​ធ្វើ​ឲ្យ​ក្រប​ខ័ណ្ឌ Premier League ​នៅ​រដូវ​កាល​នេះ វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ខណៈ​ដែលពួកគេ​ត្រូវ​ប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​​កំពូល​ទាំង​៤ នៅ​ក្នុង «សប្តាហ៍​ដ៏សំខាន់»​។

ក្រុម Liverpool កំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​៧ នៅលើ​តារាង ដោយ​តាមពីក្រោយ​ក្រុម​ Tottenham Hotspur ដែល​ឈរលេខ​៤ ចំនួន​៩ពិន្ទុ ប៉ុន្តែ ក្រុម​របស់​លោក Klopp នៅ​សល់ការ​ប្រកួត​២​លើកក្នុង​ដៃ ស្រប​ពេល​ដែល​ក្រុម​គូ​ប្រជែង​ Manchester United នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកីឡដ្ឋាន Anfield នៅថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ​។

Category Top

Jurgen

ក្រុម Liverpool បាន​ប្រកួត​ជាមួយនឹងក្រុម Wolves ចំនួន​២លើក ក្នុង​ពាន FA Cup ដោយ​បាន​ឈ្នះ​​ការ​ប្រកួត​ជើង​ទី​២ ក្នុងលទ្ធផល ២-០ មុន​នឹង​ចាញ់ ៣-០ ក្នុងការ​ប្រកួតលីគ កាលពី​ដើម​ខែនេះ ហើយ​លោក Klopp បាន​និយាយ​ថា លោក​សង្ឃឹម​ថា ​ក្រុម​របស់​លោក​បាន​រៀន​ពីកំហុស​​របស់ពួកគេ ក្នុង​ពេល​ទទួល​បរា​ជ័យ​នោះ​។

លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «ខ្ញុំ​មិនបាន​ឃើញ​ពី​ហេតុ​ផល​ដែល​បង្ហាញ​ថា យើង​មិនមាន​ឱកាស​ឡើយ​។ យើង​ស្គាល់គ្នាយ៉ាង​ច្បាស់​ ហើយ​យើង​ដឹង​ថា វា​នឹងមិន​ងាយ​ស្រួល​ឡើយ​។ វា​នឹងមិនមាន​ព័ត៌​មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ឡើយ​។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ត្រៀម​ខ្លួន​រួច​រាល់ហើយ​។ ខ្ញុំ​​ចង់​ឲ្យ​ក្រុម​មានការ​ខិត​ខំ​ខ្លាំង​ជាមុន​បន្តិចនៅសប្តាហ៍នេះ ហើយ​យើង​ត្រូវ​ការ​លទ្ធផល​។ ដើម្បី​បាន​លទ្ធផល​នោះ យើង​ត្រូវ​ការ​ទម្រង់​លេង​យ៉ាងល្អ​»​៕

ប្រភព​​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម