លោក Klopp មានការ​ធូរស្រាល ក្រោយពី Liverpool យកឈ្នះ​លើ Wolves

Liverpool

លោក Jurgen Klopp បាន​និយាយ​ថា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​របស់ក្រុម Liverpool ក្នុង​លទ្ធ​ផល ១-០ ក្នុងការ​ប្រកួត​ពាន FA Cup នៅលើ​ទឹកដីក្រុម Wolves កាលពីថ្ងៃ​អង្គារ នឹង​ជួយ​រក្សា​ការ​ជឿជាក់​ត្រឡប់មក​វិញក្នុង​ក្រុម​របស់​លោក និង​ធ្វើ​ឲ្យ​លោកមានការ​ឈឺ​ក្បាល​លើ​ការជ្រើស​រើស​កីឡាករ​សម្រាប់​ការ​ប្រកួត​ជាមួយនឹងក្រុម Chelsea ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ​​។

អ្នក​ចាត់ការ​ទូទៅ​របស់ Liverpool រូប​នេះ បាន​ផ្លាស់ប្តូរ​កីឡាករ​ដល់ទៅ​៨នាក់​ទៅលើ​ក្រុម​ដែល​បាន​រង​បរា​ជ័យ​​កាលពីថ្ងៃ​ចុង​សប្តាហ៍មុន នៅលើ​ទឹកដីក្រុម Brighton សម្រាប់ការ​ប្រកួត​​ជុំ​ទី​៣​ឡើង​វិញ​។ ក្រុម​ដែលមាន​ការផ្លាស់ប្តូរ​នេះ បាន​បង្ហាញពី​កម្រិ​តលេ​ដ៏​រឹង​មាំ​ដ៏គួរ​កត់សម្គាល់​ ខណៈ​ដែល​កីឡាករ Harvey Elliott រក​បាន​គ្រាប់​បាល​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​។

Category Top

Klopp

លោក Klopp បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោកមិន​អាច​បណ្តោយ​ឲ្យ​ទម្រង់លេង​​ដ៏អន់​នៅលើ​ទឹកដីក្រុម Brighton និង Brentford កើត​ឡើង​ម្តងទៀត​ឡើយ ខណៈ​ដែលការ​បរា​ជ័យ​ទាំង​​២​លើកនេះ បាន​ប៉ះ​ពាល់​ដល់​ក្តី​សង្ឃឹម​របស់ Liverpool ក្នុង​ការ​ប្រជែង​ដណ្តើម​លេខ​៤​។ ប៉ុន្តែ Liverpool នឹងមាន​ការ​ជឿជាក់​ម្តង​ទៀត ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​១​ក្នុងឆ្នាំ​២០២៣​។

លោក Klopp បាន​​ឲ្យដឹងថា៖ «យើង​​ដឹង​ថា យើង​ទើប​តែ​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត ប៉ុន្តែ ការ​ឈ្នះនៅ​រាត្រីនេះ គឺ​ជា​សញ្ញា​ដ៏សំខាន់​សម្រាប់​យើង​ និង​​សម្រាប់​អ្នក​គាំទ្រ​​របស់​យើង​នៅលើ​ទឹកដីខ្លួន​ឯង​។ យើង​នឹង​ត្រូវ​មានការ​ប្រកួត​ដ៏ធំមួយ​នៅ​ចុង​សប្តាហ៍​នេះ ហើយ​យើង​នឹង​ប្រយុទ្ធ​ម្តង​ទៀត​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម