លោក Jesse Marsch ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្លិប Leeds United

Jesse

លោក Jesse Marsch ត្រូវ​បាន​បណ្តេញ​ចេញ​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​របស់ក្លិប Leeds កាលពីថ្ងៃ​ចន្ទ ក្រោយពី​គ្រូបង្វឹក​សញ្ជាតិ​អាមេរិក​រូបនេះ ​មិនអាច​ជួយ​រា​រាំង​មិន​ឲ្យ​ក្លិប​របស់លោក​​ដាំ​ក្បាល​ចូល​ក្នុង​តំបន់​កាត់​ចោលនៃក្រប​ខ័ណ្ឌ Premier League​។

ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ របស់​ក្រុម Leeds នៅលើ​ទឹកដីក្រុម Nottingham Forest កាល​ពីថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​ពួកគេនាំមុខ​ត្រឹម​តែ​១ពិន្ទុ​គត់លើ​តំ​បន់កាត់​ចោល​ទាំង​៣ ក្រោយពី​មិនស្គាល់​ឈ្នះ​សោះ​ក្នុងការ​ប្រកួត​៧​លើក​ចុងក្រោយ​របស់​ខ្លួន​។

Category Top

ក្លិប​បាន​ឲ្យដឹង​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយនៅលើ​បណ្តាញសង្គម Twitter ថា៖ «ក្លិប Leeds United សូម​ប្រកាស​ថា លោក​គ្រូបង្វឹក Jesse Marsch ត្រូវ​បាន​បញ្ចប់​តំណែង​របស់​លោក​ហើយ​»​។ Leeds បាន​ទទួល​ជ័យ​ជម្នះ​ជាលើក​ចុងក្រោយ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ខណៈ​ដែល​​ការ​ចាញ់​ជា​បន្ត​បន្ទាប់ បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​របស់ Leeds អំពាវ​នាវ​ឲ្យ​បណ្តេញ​លោក Marsch ចេញ ក្រោយពី​ការ​ចាញ់​ក្រុម Nottingham។

Leeds

អ្នក​គាំទ្រ​ទាំង​អស់ បាន​សម្រេច​គោល​បំណង​របស់​ខ្លួន​ក្នុង​រយៈពេល​២៤​ម៉ោងក្រោយមក ខណៈ​ដែល​គ្រូបង្វឹក​វ័យ​៤៩​ឆ្នាំ​រូបនេះ ត្រូវ​បាន​​បណ្តេញ​ចេញ​ពី​ការ​ងារ​របស់​លោក ក្រោយពី​ដឹកនាំ​បាន​ត្រឹម​តែ​១​ឆ្នាំ នៅ​កីឡដ្ឋាន Elland Road​។

លោក Steven Gerrard អតីត​គ្រូបង្វឹក​ក្លិប Aston Villa លោក Carlos Corberan អ្នក​ចាត់​ការ​ទូទៅ​របស់ក្លិប West Brom និង​លោក Mauricio Pochettino អតីត​គ្រូបង្វឹក​ក្លិប Tottenham សុទ្ធ​សឹង​ត្រូវ​បាន​ទាក់ទង​ជាមួយ​នឹង​ការ​នៅក្លិប Leeds​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម