លោក Guardiola ដាស់​តឿន​ Man City ឲ្យ​ប្រយ័ត្ន នៅមុន​ពេលប៉ះ Spurs រាត្រីនេះ

Pep Guardiola

លោក Pep Guardiola បាន​ធ្វើ​ការ​រំឭក​ដល់​ក្រុម​កីឡាករ​ឆ្នើម​ៗ​របស់ Manchester City ថា ពួក​គេ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ក្នុងការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ នៅលើ​តារាង​នៃក្របខ័ណ្ឌ Premier League នា​រដូវ​កាល​នេះនៅឡើយ​ទេ​​។

ក្រុម​លេខ​២​របស់​លោក Guardiola នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Tottenham នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​សម្លឹង​រក​រក្សា​​ការ​ដេញ​តាមពីក្រោយ​ក្រុម Arsenal យ៉ាង​ប្រកៀក​ជានិច្ច ក្រោយពី​​ជួប​ពេល​វេលា​​ដ៏​តាន​មួយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​មុខ​នឹង​ការ​បញ្ចប់​រជ្ជ​កាល​របស់​ខ្លួន ក្នុង​នាម​ជា​​ជើង​ឯក​។

Category Top

ក្រុម Man City កំពុង​តែ​តាម​ពីក្រោយ​ក្រុម Arsenal ចំនួន​៨ពិន្ទុ ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-១ នៅលើ​ទឹក​ដីក្រុម Manchester United កាលពីថ្ងៃ​សៅរ៍ ប៉ុន្តែ លោក​ Guardiola កំពុង​តែ​បារម្ភ​​ពី​​ការ​ដាក់​សម្ពាធ​​ពី​ក្រុម​កំពុង​តែ​តាម​ពីក្រោយពួក​គេ​។

ក្រុម​ឈរលេខ​៥​ Tottenham នឹង​​កាត់​បន្ថយ​ការ​ដេញតាមពីក្រុម Man City មក​នៅ​ត្រឹម​៣ពិន្ទុ ប្រសិន​បើ​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​កីឡដ្ឋាន Etihad ស្រ​បពេល​ដែលក្រុម​ឈរ​លេខ​៣ Man United មាន​ពិន្ទុ​ស្មើ​ជាមួយ​នឹង​ក្រុម​របស់​លោក Guardiola ក្រោយពីបាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ នៅ​លើ​ទឹកដីក្រុម Crystal Palace កាលពី​ថ្ងៃពុធ​។

Manchester City

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​លឈរលេខ​៤ Newcastle តាម​ពីក្រោយ​ក្រុម Man City ត្រឹម​តែ​១ពិន្ទុ​ប៉ុណ្ណោះ ហើយ Man City បាន​ខក​ខានក្នុង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​ជា​លើក​ចុងក្រោយ ក្នុង​ឆ្នាំ​២០១០​។

លោក Guardiola ជឿជាក់ថា រដូវ​​កាល​នេះ គឺ​ជា​រដូវ​កាល​ដែល​មាន​ការ​ប្រជែង​ដ៏តាន​តឹង​បំផុត ដែល​លោក​បាន​ជួប​ប្រទះ ក្នុង​រជ្ជកាល​របស់​លោក​ក្នុងក្លិប Man City​។

លោក Guardiola បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «នៅ​ពេល​ដែលខ្ញុំ​បាន​មក​ទីនេះ ពួកគេ​បាននិយាយ​ថា «អ្នក​កំពុង​តែ​ស្ថិតក្នុង​ក្រុម​កំពូល​ទាំង​៤» ប៉ុន្តែ​ខ្ញុំ​តែង​តែ​អប​អរ​ដល់​​យើងខ្លួន​ឯង និង​ក្រុមនេះ​។ ប៉ុន្តែ ពេល​នេះមិនមែន​ជា​ពេល​ដែល​គិត​ថា តើ​ចំនួន​ប្រកួត​ប៉ុន្មាន​ដែលយើង​ត្រូវ​ឈ្នះ ដើម្បី​លើក​ពាន​។ គ្រាន់​តែ​គិត​ពីការ​ឈ្នះ​ការ​ប្រកួត​បន្ទាប់​បានហើយ»៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម