លោក Guardiola៖ Man City នឹងមិនសម្លឹងរកការសងសឹកលើ Real Madrid នៅរាត្រីនេះឡើយ

Pep

លោក Pep Guardiola បាននិយាយថា វានឹងក្លាយជាកំហុសដ៏ធំមួយសម្រាប់ក្រុម Manchester City ក្នុងការសម្លឹងរកការសងសឹកលើក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលចាប់ផ្តើមនៅរាត្រីនេះ។ ក្រុម Man City បាននាំមុខក្នុងលទ្ធផលទាំង២ជើង ក្នុងលទ្ធផល ៥-២ នៅនាទី ទី៩០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ កាលពីរដូវកាលមុន ប៉ុន្តែ ក្រុម Real Madrid បានបំពេញការវាយបកដ៏មិននឹកស្មានដល់។

លោក Guardiola គ្រូបង្វឹករបស់ក្រុម Man City បានជំរុញឲ្យក្រុមរបស់លោកប្រើប្រាស់ការជួបគ្នានៅរដូវកាលនេះ ដើម្បីបង្ហាញថា ពួកគេអាចផ្តួលក្រុមម្ចាស់ការពារជើងឯកមួយនេះ និងឈ្នះពានដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប។ លោកបានឲ្យដឹងថា៖ «យើងមិនមែនស្ថិតនៅទីនេះដើម្បីសងសឹកឡើយ ប៉ុន្តែយើងស្ថិតនៅទីនេះ ដើម្បីបង្កើតឱកាស។ អ្វីដែលបានកើតឡើង គឺបានកើតឡើងនៅអតីត។ វានឹងក្លាយជាកំហុសដ៏ធំមួយក្នុងការគិតពីរឿងអតីតនោះ»។

Category Top

De bruyne

លោក Guardiola បានបន្ថែមទៀតថា៖ «មេរៀនដែលយើងបានរៀនពីឆ្នាំមុន គឺមិនមែនជាការសងសឹកឡើយ តែវាជាមេរៀនមួយអំពីអ្វីដែលបានកើតឡើង ដើម្បីដណ្តើមយកលទ្ធផលល្អ លេងឲ្យបានល្អ និងផ្តល់ឱកាសនេះ ដើម្បីធ្វើការប្រកួតនេះមានលក្ខណៈបើកចំហរនៅទីក្រុង Manchester»។

ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-៣ លើទឹកដីខ្លួនឯង កាលពីរដូវកាលមុន ក្រុម Man City បានបន្ថែមការនាំមុខរបស់ខ្លួននៅកីឡដ្ឋាន Bernabeu នៅពេលដែលខ្សែបម្រើស្លាប Riyad Mahrez បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៧៥។ ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ពីកីឡាករបម្រុង Rodrygo របស់ Real បានធ្វើឲ្យការប្រកួតឈានដល់នាទីបន្ថែម១៥នាទី២ដង នៅមុនពេល Karim Benzema បានបំពេញការវាយបកដ៏មិននឹកស្មានដល់សម្រាប់ក្រុមរបស់លោក Carlo Ancelotti តាមរយៈការស៊ុតបាល់ប៉េណាល់ទីនៅនាទី ទី៩៥៕

ប្រភពព័ត៌មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម