លោក Dalic សរសើរតារាឆ្នើម Modric ក្រោយក្រូអាស៊ី ទម្លាក់ ហូឡង់

Modric

លោក Zlatko Dalic គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បាននិយាយសរសើរពេញមាត់លើ Luka Modric ក្រោយពីខ្សែបម្រើជើងចាស់វ័យ៣៧ឆ្នាំរូបនេះ បានបង្កើតការភ្ញាក់ផ្អើលក្នុងតំបន់បម្រើម្តងទៀត ខណៈដែលពួកគេបានឈានទៅកាន់ការប្រកួតដណ្តើមពាន Nations League វគ្គផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិហូឡង់ ក្នុងលទ្ធផល ៤-២ នៅនាទីបន្ថែម១៥នាទី២ដង កាលពីថ្ងៃពុធ។

តារាឆ្នើម Modric របស់ក្លិប Real Madrid បានបង្កើតឲ្យមានបាល់ប៉េណាល់ទី ដើម្បីរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមជម្រើសជាតិក្រូអាស៊ី និងបានស៊ុតបាល់ពិន័យ១១ម៉ែត្រ១គ្រាប់ទៀតនៅនាទីបន្ថែម១៥នាទី២ដង ដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមរបស់លោក Dalic។

Category Top

luka

ស្របពេលដែល Modric កំពុងតែរំកិលទៅកាន់ឆ្នាំនៃការចូលនិវត្តន៍របស់គេ លោក Dalic សង្ឃឹមថា រូបគេនៅតែអាចកកោះហៅតារាឆ្នើមរូបនេះ ដើម្បីវិលមកជួយក្រុមវិញ។ លោក Dalic បានប្រាប់អ្នកយកអ្នកព័ត៌មាន នៅមុនពេលនិយាយអនាគតរបស់ Modric ថា៖ «រូបគេនៅតែអាចជាកីឡាករម្នាក់ដែលអាចជួយយើងឲ្យឈ្នះមេដាយមាស។ Luka នឹងសម្រេចចិត្តលើអនាគតរបស់គេ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ បើរូបគេក្នុងក្រុម យើងលេងបានយ៉ាងល្អ ហើយកម្រិតលេងរបស់យើងក៏ល្អប្រសើរផងដែរ»៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម