លោក Conte រំពឹង​បង្កើត​តុល្យ​ភាពក្នុង​ក្រុម Spurs មុន​ពេល​ប៉ះ AC Milan រាត្រីនេះ

Conte

លោក Antonio Conte បាន​និយាយ​កាលពីថ្ងៃចន្ទ​ថា លោក​​​កំពុង​តែ​ព្យា​យាម​ធ្វើ​ឲ្យ​ក្រុម Tottenham Hotspur រក្សា​ការ​ផ្តោត​អារម្មណ៍​តាម​វិធី​សាស្ត្រ​របស់​អ៊ី​តាលី ខណៈ​ដែលពួក​គេត្រូវ​​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម AC Milan ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១ នៅ​រាត្រីនេះ​។

ក្រុម Spurs នឹង​ត្រូវ​ជួប​ជា​មួយ​នឹងក្រុម​ម្ចាស់​ជើង​ឯក​អ៊ីតាលី AC Milan ក្នុង​ការ​ប្រកួត​ជើង​ទី​១​​នា​កីឡដ្ឋាន San Siro ក្រោយពី​បាន​ជួប​ស្ថានភាព​ឡើង​ និង​ចុះ ដោយពួក​គេ​បាន​ផ្តួលក្រុម Manchester City ក្នុង​លទ្ធផល ១-០ នៅមុន​ពេល​ចាញ់​ក្រុម Leicester យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធផល ៤-១ ក៏ដូច​ជា​ជួប​បញ្ហា​របួស​កីឡាករ​ជាច្រើន​។

Category Top

Son

លោក Conte បាន​បញ្ជាក់​ថា លោក​កំពុង​តែ​បង្កើត​ឲ្យ​មានការ​ផ្តោត​អារម្មណ៍​ក្នុងក្រុម​របស់​លោក​ថា ការ​ឈ្នះ​ពាន គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏សំខាន់​​ក្នុង​កីឡា​បាល់ទាត់​អ៊ីតាលី​។ លោក Conte បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «នៅ​ឆ្នាំនេះ យើង​បាន​ចាប់ផ្តើម​បាន​យ៉ាង​ត្រឹម​ត្រូវ ហើយ​បន្ទាប់​មក យើង​បាន​ចាប់​ផ្តើម​មាន​បញ្ហា​របួស​កីឡាករ ជា​ពិសេស ក្នុង​តំបន់​ប្រយុទ្ធ​។ យើង​បាន​ជួប​ការ​ឡើង និង​ចុះ»។

គ្រូបង្វឹក​សញ្ជាតិអ៊ីតាលី​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​តែង​តែ​បាន​និយាយ​ថា ប្រសិន​បើ​អ្នក​ចង់​សម្រេច​គោលដៅ​អី​អ្វីមួយ ស្ថិរភាព គឺ​ជា​រឿង​ដ៏សំខាន់ មិនត្រូវ​មាន​លទ្ធផល​ឡើង និង​ចុះឡើយ​។ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​លើ​ចំណុច​នេះ ប៉ុន្តែ ប្រទេស​អង់​គ្លេស មិនមែនអ៊ីតាលីឡើយ​។ យើង​មាន​វប្បធម៌​ផ្សេង​គ្នា ហើយ​យើង​មាន​ការផ្តោត​ខ្លាំង​ជាង​។ វា​មានការ​លំបាកនៅអង់គ្លេស ក្នុង​ការ​រក្សា​ការផ្តោត​អារម្មណ៍​ជានិច្ច​សម្រាប់​រាល់​ការ​ប្រកួត​ទាំងអស់»៕

ប្រភពព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម