លោក Conte មិនច្បាស់​ពី​អនា​គត ក្រោយពី Spurs ធ្លាក់​ចេញពី Champions League

Conte

កំណត់ត្រា​ដ៏ខក​ចិត្ត​របស់​លោក Antonio Conte ក្នុងក្រប​ខ័ណ្ឌ Champions League បាន​បន្ត នៅ​ពេល​​ដែល​ក្រុម Tottenham Hotspur របស់​លោក បាន​ធ្លាក់​ចេញ​ពី​យុទ្ធនាការ​នេះ បន្ទាប់​ពី​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ ជាមួយនឹងក្រុម AC Milan លើ​ទឹកដីខ្លួន​ឯង កាលពីថ្ងៃពុធ​។

ក្រុម Tottenham មិនបាន​បង្ហាញពី​ភាព​មុតស្រួច​សោះ​ ដើម្បី​លប់​ចោល​លទ្ធផល​តាមពីក្រោយ​ ១-០ ពីការ​ប្រកួត​ជើង​ទី​១ និង​បាន​ធ្លាក់​ចេញក្រោម​សំឡេង​ស្រែក​ចំអក​ឲ្យ​ពី​អ្នក​គាំទ្រ​នៃក្រុម​ម្ចាស់ផ្ទះ ដែល​បាន​អស់​ការ​អត់​ធ្មត់​របស់​ពួក​គេ​។ ក្រុម Tottenham បាន​ស៊ុត​បាល់​ចំគោល​ដៅ​ត្រឹម​តែ​២លើក​​គត់ ក្នុងការ​ប្រកួត​កាលីថ្ងៃពុធ ខណៈ​ដែល Harry Kane ស្ទើរ​តែ​បាន​រ​កគ្រាប់បាល់​បំ​ប៉ោងសំណាញ់​ទី​ទៅហើយ នៅ​ជិត​បញ្ចប់​ការ​ប្រកួត ប៉ុន្តែ ការ​តែត​បាល់របស់​​គេ​​ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំទី Mike Maignan​។

Category Top

Kane

លោក Conte បាន​វិល​ទៅ​ដឹកនាំ​ក្រុម​ដោយផ្ទាល់​វិញ ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពី​ចាញ់​ក្នុង​លទ្ធ​ផល ១-០ ក្នុង​ប្រទេស​អ៊ីតាលី កាលពី​ខែ​មុន ដោយសារ​តែ​លោក​បន្តសម្រាក​ព្យា​បាលបន្ទាប់​ពីការ​វះ​កាត់​ថង់​ប្រមាត់របស់​លោក​។

លោក Conte បាន​​ឲ្យដឹង​ថា៖ «ខ្ញុំ​នឹងបន្ត​ធ្វើការ។ ខ្ញុំ​ជាប់​កិច្ច​សន្យា​ជាមួយនឹង Tottenham​។ ខ្ញុំ​គោ​រព​កិច្ច​សន្យា​របស់​ខ្ញុំ​។ នៅ​ចុង​រដូវកាលនេះ ការ​​វាយ​តម្លៃ​​នានានឹង​ត្រូវ​ធ្វើ​ឡើង ជាមួយនឹងក្លិបនេះ។ យើង​នឹង​រង់​ចាំមើល ប៉ុន្តែ ពួកគេ​អាច​នឹង​បណ្តេញ​ខ្ញុំ​ចេញ នៅមុន​ពេល​ចុង​រដូវកាលនេះ ក៏ថាបាន​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម