លោក Conte បញ្ជាក់​ថា លោក​អាច​នឹង​ចាក​ចេញពី Spurs

Conte

លោក Antonio Conte បាន​រំឭក​ដល់​ក្រុម​ Tottenham ថា លោក​អាច​នឹង​ចាក​ចេញ ប្រសិន​បើ​​លោក​មិ​ន​ពេញ​ចិត្ត​នឹង​ការ​ព្យា​យាម​​របស់​លោក​ក្នុងការ​ផ្លាស់ប្តូរ​ក្លិប​នេះ ឲ្យក្លាយ​ជា​គូ​ប្រជែង​ដ៏ខ្លាំង ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​នានា​។

លោក​ Conte ធ្លាប់​បាន​ឈ្នះ​ពាន​លីគ​ជាច្រើន​រួច​ជាស្រេច​ជាមួយ​នឹង​ក្លិប Inter Milan, Chelsea និង Juventus​។ គ្រូបង្វឹក​វ័យ​៥៣​ឆ្នាំ​រូបនេះ បាន​ដឹកនាំ​ឲ្យ​ក្រុម Tottenham បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ នៅលើ​តារាងក្រប​ខ័ណ្ឌ Premier League កាលពី​ឆ្នាំមុន  ហើយ​លោក​បាន​ចាត់​ទុកសមិទ្ធផល​នេះថា ជា​រឿង​អព្ភូត​ហេតុ ក្រោយពី​លោក​បាន​ទៅ​ដឹកនាំ​​ក្លិប​នេះ កាលពី​ចុង​ឆ្នាំ​២០២១ ស្រ​បពេល​ក្លិប​កំពុង​ស្ថិត​​ក្នុងភាព​ជ្រួល​ច្របល់​។

Category Top

Spurs

ប៉ុន្តែ លោក Conte បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ ពី​ការរក្សា​​​ការ​អត់​ធ្មត់ ខណៈ​ដែលលោក​ព្យាយាម​បង្កើត​មូល​ដ្ឋានគ្រឹះ​សម្រាប់​ភាព​ជោគ​ជ័យ​ប្រកប​ដោយ​និរន្ត​រភាព​ក្នុង​ក្លិប​ Spurs ដែល​បាន​ឈ្នះ​ពាន​ជាលើក​ចុងក្រោយ​​ក្នុង​ឆ្នាំ​២០០៨​។

នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹងក្រុម Crystal Palace នៅ​រាត្រីនេះ លោក Conte ដែលនឹង​ត្រូវ​ផុត​កុង​ត្រា​នៅ​ចុង​រដូវ​កាលនេះ បាន​បញ្ជាក់​ថា លោក​ដឹង​ពី​ទំហំការ​ងារ​ដែល​លោក​ត្រូវ​ប្រឈម​មុខ​ក្នុងក្លិប Spurs​។ លោកបាន​ឲ្យដឹងថា៖ «នៅ​ទីនេះ ខ្ញុំ​បាន​យល់​ឃើញ​ថា ការ​ងារ​របស់​ខ្ញុំ​គឺ​មាន​ភាពផ្សេង​គ្នា​។ ការ​ងារ​របស់​ខ្ញុំ​នៅ​ទីនេះ គឺ​ការ​ជួយ​ក្លិប​នេះ បង្កើត​មូលដ្ឋានគ្រឹះ​ដ៏រឹង​មាំ ហើយ​ព្យាយាម​អភិវឌ្ឍ។ ហេតុនេះ បើ​ខ្ញុំ​មិន​អាច​​ទទួល​យក​បាន ខ្ញុំ​នឹង​ចាក​ចេញ​»៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម