លោក Conte ថា Kane ពិត​ជា​អស់កម្លាំង​មុន World Cup ខណៈ James អវត្តមាន

Kane

លោក Antonio Conte អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Tottenham បាន​និយាយ​​ថា Harry Kane កំពុ​ង​តែ​អស់​ថាមពល​ហើយ ពោល​គឺ​ត្រឹម​តែ​រយៈពេល​១​សប្តាហ៍មុន នៅមុនពេល​រូប​គេ​ត្រូវ​ដឹកនាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ក្នុងការ​ប្រជែង​ណ្តើម​ពាន World Cup​។

លោក Conte បាន​ស្តី​បន្ទោស​លើ​ការ​ខ្វះ​ជម្រើស​ ចំពោះ​ការ​ដាក់​ឲ្យ Kane ចូលលេងក្នុង​ជម្រើស​ដំបូង ក្នុងពេលក្រុម Spurs រង​បរា​ជ័យក្នុងលទ្ធ​ផល ២-០ ក្រោមស្នា​ដៃក្រុម Nottingham ក្នុង​ការ​ប្រកួត​ពាន League Cup កាលពីថ្ងៃពុធ​។ ប្រធានក្រុមនៃក្រុម​ជម្រើស​ជាតិអង់គ្លេស​រូបនេះ ត្រូវ​បាន​ប្តូរ​ចេញ​វិញ ក្រោយពីលេង​បាន​​៦០នាទី ប៉ុន្តែ បច្ចុប្បន្ន រូប​គេ​​បានចូល​លេងក្នុង​ជម្រើស​ដំបូង​រាល់ការ​ប្រកួត​ទាំង​២១លើក​របស់​ Tottenham ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់នៅ​រដូវ​កាល​នេះ​។

Category Top

Harry Kane

លោក Conte កំពុង​តែ​​អវត្តមាន Son Heung-min ដោយ​សារ​តែ​របួស​រង្វង់ភ្នែក ស្រប​ពេល​ដែល Richarlison និង Dejan Kulusevski ទើប​តែ​ជា​សះស្បើយ​ពី​របួស​។ លោក Conte បាន​ឲ្យដឹងថា៖ «រូប​គេ​ពិត​ជា​អស់កម្លាំង​ណាស់​។ ម្សិលមិញ យើ​ងមាន​វគ្គ​ហ្វឹកហាត់​បែប​ស្រាល​ៗ ហើយ​រូប​គេ​បាន​ឈប់​ដោយខ្លួន​ឯង ដោយ​សារ​តែ​ហត់​ពេក​»​។

ស្រ​បពេល​ជាមួយគ្នានេះ ខ្សែ​កា​ពារ Reece James បានប្រកាស​កាលពីថ្ងៃពុធ​ថា រូបគេ​មិនអាច​ចូលលេងក្នុង World Cup បានឡើយ ខណៈ​ដែល​ខ្សែការពារ​ស្លាប​ស្តាំ​អន្តរ​ជាតិអង់គ្លេស​រូបនេះ បាន​និយាយ​ថា រូប​គេ​ពិត​ជា​ខក​ចិត្ត​ណាស់​ដែល​រូបគេមិន​អាច​ជា​សះ​ស្បើយ​ឲ្យ​ទាន់ពេល​ពី​បញ្ហា​របួស​ជង្គង់​របស់គេ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម