លោក Conte ថា លោក​នឹង​មិន​ប្រើប្រាស់​កីឡាករ​ទើប​មកពី World Cup ពេល​ប៉ះ Brentford ឡើយ

Conte

លោក Antonio Conte គ្រូបង្វឹក​ក្រុម Tottenham Hotspur បាន​បញ្ជាក់កាលពីថ្ងៃ​អាទិត្យ​ថា លោក​អាច​នឹងមិន​ប្រើប្រាស់​​កីឡាករ​ទើប​វិល​ពី World Cup ក្នុងពេល​ប្រកួតលើ​ទឹកដីក្រុម Brentford នៅថ្ងៃ​ Boxing Day ដែល​ជា​ថ្ងៃ​នៃ​ការ​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​នៃក្រប​ខ័ណ្ឌ Premier League ឡើយ​។

នៅក្នុង​សន្និ​សីទ​សារ​​ព័ត៌​មាន​មួយដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​​គេហ​ទំព័រ​របស់​ក្លិប គ្រូបង្វឹក​រូបនេះ បាន​និយាយ​ថា៖ «ចំពោះ​កីឡាករ​ដែល​បាន​លេង​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ពួកគេ​បាន​ខិត​ខំ​យ៉ាងខ្លាំង ពីព្រោះពួកគេ​មិនអាច​ប្រលែង​ដៃ​បាន​ឡើយ ហើយ​មក​ដល់ពេលនេះ វា​មាន​រយៈពេល​ត្រឹម​តែ​​១​សប្តាហ៍ ឬ​១០​ថ្ងៃ​ប៉ុណ្ណោះ​»​។ លោក Conte បាន​ប្រាប់បន្ត​ថា៖ «ខ្ញុំ​គិត​ថា វា​មានភាព​ខុស​គ្នាសម្រាប់​កីឡាករ​ដែល​បានលេងក្នុង World Cup​»​។

Category Top

Spurs

លោក​បាន​និយាយ​ថា លោក​នឹង​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ទាំង​នោះ​សម្រាក និង​ធ្វើការហ្វឹកហាត់​។ គ្រូបង្វឹក​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «ចំពោះ​កីឡាករ​ដែល​បាន​ធ្វើ​ការ​ទាំង​អស់​ក្នុង​រយៈពេល​៤​សប្តាហ៍ ពិត​ណាស់ វា​គឺ​ជា​ការ​ចាប់​ផ្តើម​ថ្មី ការ​ចាប់​​ផ្តើម​ដ៏ខ្លាំង​ក្លា​ដូច​ជា​​ការ​ប្រកួតមុនបើក​រដូវកាល​អ៊ី​ចឹង​»​។

Tottenham មានកីឡាករ​ជាច្រើន​ដែល​លេង​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វេលស៍ អ៊ុយ​រូហ្គាយ និង​ដា​ណឺម៉ាក ដែល​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល ក៏ដូច​ជាក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង អង់គ្លេស សេណេហ្គាល់ និ​ប្រេស៊ីល ដែល​បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ និង​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​កាតា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម