លោក Arteta រិះគន់ក្រុម Arsenal ក្រោយពីរបូត២ពិន្ទុពេលប៉ះ West Ham

arteta

លោក Mikel Arteta បានធ្វើការរិះគន់កីឡាកររបស់លោក ចំពោះការមិនអាចផ្តួលក្រុម West Ham ក្នុងការប្រកួតដ៏សំខាន់ក្នុងការប្រជែងដំណ្តើមពានក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។ ក្រុមកាំភ្លើងធំ ទំនងដូចជាដណ្តើមបានជ័យជម្នះយ៉ាងងាយទៅហើយ ក្រោយពីបានបង្ហាញពីកម្រិតលេងយ៉ាងល្អនៅដើមតង់ នាកីឡដ្ឋាន London ដែលនៅពេលនោះ ពួកគេបាននាំមុខ ២-០ ក្នុងរយៈពេល១០នាទីដំបូង។

ខ្សែប្រយុទ្ធ Gabriel Jesus និង Martin Odegaard សុទ្ធសឹងរកបានគ្រាប់បាល់ឲ្យក្រុម Arsenal ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខជាលើកទី២ជាប់ៗគ្នា ខណៈដែលគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Said Benrahma និងការស៊ុតបាល់បញ្ចូលទី១គ្រាប់ទៀតពី Jarrod Bowen បានផ្តល់ការខកចិត្តដល់ក្រុមកាំភ្លើងធំតែម្តង។

Category Top

bukayo

ក្នុងការប្រកួតនេះ ខ្សែបម្រើដ៏មានឥទ្ធិពល Bukayo Saka ក៏បានស៊ុតបាល់ប៉េណាល់ទីអត់ចូលទីផងដែរ ក្នុងពេលដែលពួកគេមានឱកាសក្នុងការរកគ្រាប់បាល់នាំមុខ ៣-១។ បន្ទាប់ពីការប្រកួត លោក Arteta បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមរបស់លោក ក្រោយពីពួកគេបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខដល់ទៅ២គ្រាប់។

លោកបានឲ្យដឹងថា៖ «យើងបានចាប់ផ្តើមយ៉ាងល្អ។ យើងបានគ្រប់គ្រងការប្រកួត និងបានស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងល្អ។ បន្ទាប់មកពីនោះ យើងបានប្រព្រឹត្តកំហុសដ៏ធំមួយ តាមរយៈការឈប់លេងក្នុងគោលដៅដូចគ្នា ដើម្បីរកគ្រាប់បាល់ទី៣ និងទី៤ ហើយគិតថា យើងអាចប្រលែងលេងជាមួយនឹងពួកគេបាន និងរក្សាលទ្ធផលនេះ។ ពេលនេះហើយ ជាពេលដែលយើងបានផ្តល់ក្តីសង្ឃឹមដល់គូប្រកួត»៕

ប្រភពព័ត៌មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម