លោក Arteta ប្រាប់​លោក Potter ថា មិន​ត្រូវអនុ​ញ្ញាត​ឲ្យ​សម្ពាធ​បំផ្លាញ​ខ្លួន​ឯង​ឡើយ

arteta and potter

លោក​ Mikel Arteta អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Arsenal បាន​ប្រាប់​លោក Graham Potter ថា លោក​មិន​ត្រូវ​អនុ​ញ្ញាត​ឲ្យ​សម្ពាធ «បំផ្លាញជិវិត​របស់​លោក​ឡើយ» ខណៈ​ដែល​គ្រូបង្វឹក​​របស់​ក្លិប Chelsea រូបនេះ កំពុង​តែ​ខិត​ខំ​ព្យាយាម​គេច​ឲ្យ​ផុត​ពីការ​បណ្តេញ​ចេញ​។

នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​លោក​យល់​ពី​អារម្មណ៍​របស់​លោក Potter ឬ​យ៉ាង​ណា​ លោក​បាន​ឆ្លើយ​តប​ថា៖ «ពិត​ប្រាកដ​ហើយ​​។ យើង​គឺ​ជា​សហ​ការី ហើយ​យើង​ដឹង​ពី​សម្ពាធ ការ​ទាម​ទារ និង​ភាពមិនច្បាស់​ដែល​​វិស័យ​នេះ​ត្រូវ​ការ​»​។

Category Top

លោកបាន​បន្ថែម​ទៀត​ថា៖ «អ្នក​អាច​មាន​ការលំបាក​ក្នុង​ជីវិត​របស់​អ្នក និង​បញ្ហា​ប្រឈម​​នានា ដែលយើង​​ធ្វើ ជាពិសេស​នៅពេល​ដែលយើង​ចាញ់ ប៉ុន្តែ សូម្បី​តែ​ពេល​ដែលអ្នក​ឈ្នះក៏ដោយ ពីព្រោះ​ការ​ងារ​នេះ ពិត​ជា​មាន​ការ​ទាម​ទារ​ខ្ពស់​។ ប៉ុន្តែ​អ្នក​មិនអាច​កម្ទេច​ជី​វិត​របស់​អ្នក ដោយ​សារ​តែ​រឿង​នោះឡើយ»។

potter

Chelsea កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១០ លើ​តារាង Premier League ក្រោយពី​ចាញ់​ក្រោមស្នា​ដៃក្រុម Tottenham កាលពីថ្ងៃ​អាទិត្យ និង​កំពុង​តែ​ដេញ​តាមពីក្រោយ​ក្រុម Arsenal រហូត​ដល់ទៅ​២៦ពិន្ទុ​។ ក្រុម​របស់​លោក Potter បាន​កតត់​ត្រា​ជ័យ​ជម្នះ​ត្រឹម​តែ​៩​លើកគត់ ក្នុង​ចំណោម​ការ​ប្រកួត​២៦​លើក ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់ បើ​គិត​ចាប់​តាំងពី​លោក​បាន​ចូល​កាន់តំណែង​ជំនួស​លោក Thomas Tuchel កាលពី​ខែកញ្ញា​។

អតីត​គ្រូប​ង្វឹក​របស់​ក្លិប Brighton រូបនេះ បាន​ប្រកាស​​កាល​ពីសប្តាហ៍មុន​ថា លោក និង​កូន​ៗ​របស់​លោក បាន​ទទួល​ការ​គំរាម​សម្លាប់ ពីអ្នក​គាំទ្រ​ដែល​ខឹង​សម្បារ​របស់​ក្លិប Chelsea​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម