លោក Arteta និយាយ​ថា Arsenal កំពុង​តែមានកំហឹង មុនពេលប៉ះ Man City

Arteta

លោក Mikel Arteta គ្រូបង្វឹកនៃក្រុម Arsenal បាន​​និយាយ​ថា ​ក្រុ​មកីឡាករ​របស់​លោក​កំពុង​តែ​មាន​កំហឹង​ដ៏​ពុះ​កញ្ជ្រោល នៅមុន​ពេលការ​ប្រកួត​ដ៏សំខាន់​ជាមួយនឹងក្រុម Manchester City នៅ​រាត្រីនេះ ក្រោយពី​កំហុស​របស់​វី​ដេ​អូ​ជំនួយ​ការ​អាជ្ញាកណ្តាល (VAR) បាន​ធ្វើ​ឲ្យក្រុម​របស់​លោក បាត់បង់​២ពិន្ទុ ក្នុងការ​ប្រជែង​ដណ្តើម​ពាន កាលពី​​ចុង​សប្តាហ៍​មុន​។

ការ​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹកដីខ្លួន​ឯងពេល​ជួបក្រុម Brentford ​កាលពីថ្ងៃ​សៅរ៍ មានន័យ​ថា ក្រុម​កំពុង​តែ​នាំមុខ Arsenal នាំ​មុខ​ត្រឹម​តែ​៣ពិន្ទុគត់ លើ​ក្រុម​ម្ចាស់​ជើង​​ឯក Man City និង​អាច​នឹង​ធ្លាក់​ចេញពី​កំពូល​តារាង ប្រសិន​បើ​ចាញ់​​នៅកីឡដ្ឋាន The Emirates នៅរាត្រីនេះ​។

Category Top

គ្រាប់​បាល់​តាមស្មើ​របស់ក្រុម Brentford ដែល​រក​បាន​ដោយ​កីឡាករ Ivan Toney ត្រូវ​បាន​យក​ជាផ្លូវ​ការ បើ​ទោះ​បី​មិត្ត​រួមក្រុម​របស់​គេ Christian Norgaard បាន​ស្ថិតក្នុង​ទី​តាំង offside ក៏ដោយ ខណៈ​ដែល​កំហុស​ត្រូវ​បាន​ទទួល​ស្គាល់ដោយ​មន្ត្រី​ប្រចាំ​ការ​ប្រកួត ដោយ​ចាត់ទុក​ថា ជា​កំហុស​ដ៏សំខាន់​​។

ManCity

ចាប់​តាំងពីពេល​នោះមក លោក Lee Mason ដែល​ជា​មន្ត្រីពិនិត្យ VAR ប្រចាំ​ការ​ប្រកួត ត្រូវ​បាន​ដក​បញ្ឈរ​ជើង ដោយ​សារ​តែ​កំហុស​របស់​លោក ពោល​គឺដោយ​សរ​តែ​លោកមិន​បាន​គូសបន្ទាត់​នានា ដែលត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ ក្នុងការ​កាត់សេចក្តី​​ចំពោះ​បាល់ offside​។

លោក Arteta ដែលក្រុមរ​បស់​លោកបាន​ធ្លាក់​ចុះ​ទម្រង់​លេង​ក្នុងការ​ប្រកួត​២លើក​ចុងក្រោយ​របស់​ខ្លួន​នោះ បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​​កាលពីថ្ងៃ​អង្គារ​ថា៖ «យើង​បាន​បញ្ចប់​ការ​ប្រកួត​នេះ ជាមួយនឹង​ការ​មាន​កំហឹង​យ៉ាង​ខ្លាំង ពីព្រោះ​វា​មិនមែន​ជា​កំហុស​របស់​មនុស្ស​ឡើយ តែ​ជា​កំហុស​ដ៏​ធំ ដោយ​សារ​តែ​ការ​យល់​ច្បាស់​ពីការ​ងារ ហើយ​នេះ​គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម