លោក Arteta ថា លោកមិន​ចង់​ប្រជែងដណ្តើម​ពាន​​ជាមួយ​លោក Guardiola ឡើយ

Arteta and Pep

លោក Mikel Arteta គ្រូបង្វឹក​​ក្រុម Arsenal បាននិយាយ​ថា បើ​អាច លោកមិន​ចង់​ប្រជែង​​ជាមួយនឹង​លោក Pep Guardiola ដើម្បី​ដណ្តើម​​ពាន Premier League ឡើយ​។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​ទាំង​២រូបនេះ ធ្លាប់​បាន​ធ្វើ​ការ​ជា​មួយ​គ្នា ​នៅក្លិប Manchester City ដោយ​លោក Arteta បាន​លា​លែង​ពី​តំណែង​របស់​លោក​ក្នុង​នាម​ជា​គ្រូបង្វឹក​ជំនួយ​របស់​លោក Guardiola ដើម្បីក្លាយ​ជា​​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Arsenal ក្នុង​ឆ្នាំ​២០១៩​។

Category Top

បច្ចុប្បន្ន ក្រុម​កាំភ្លើង​ធំ កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង ដោយ​នាំមុខ​៥ពិន្ទុ​លើ​ក្រុម​ការ​ពារ​ជើង​ឯក Man City ខណៈ​ដែលនៅ​សល់​១​ប្រកួត​ក្នុង​ដៃ ហើយពួកគេកំពុង​តែ​ធ្វើការ​ប្រមាញ់​រក​ពាន​ជាលើក​ដំបូង​របស់​ពួក​គេ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០០៤ ដែល​នៅពេល​នោះពួក​គេ​បាន​បញ្ចប់​រដូវ​កាល​ប្រកួតលីគ​​របស់​ពួកគេ​ដោយការមិនស្គាល់​ចាញ់​សោះ​។ លោក Arteta បាន​បញ្ជាក់​ថា៖ «ការ​ប្រជែង​នេះ បង្កើត​ឲ្យ​មានអារម្មណ៍​ដ៏ចម្លែក​»​។

Arsenal

ក្នុងនាម​ជា​​សមា​ជិកគ្រូបង្វឹក​របស់​ Man City លោក Arteta បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ២លើក ពាន FA Cup ១លើក និង​ពាន League Cup ២លើក​។

គ្រូបង្វឹក​រូប​នេះ​បាន​ឲ្យដឹងថា៖ «ពិត​ណាស់ ខ្ញុំ​ចង់​ឲ្យ​គាត់​ជួប​តែ​រឿង​ល្អ​បំផុត ហើយ​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ប្រជែង​ជាមួយ​នឹង​មនុស្ស​ម្នាក់បែបនេះ មាន​ចំណុច​មួយ​នៅចន្លោះ​នោះ​​​។ ប៉ុន្តែ នេះគឺ​ជា​ការ​ប្រជែង​មួយ​ដ៏សំខាន់​សម្រាប់យើង សម្រាប់​ក្លិប និង​សម្រាប់​ប្រវត្តិ​សាស្ត្រ​។ នេះ​គឺ​ជា​ពេល​វេលា​​កាត់​សេចក្តី​ដ៏សំខាន់​»​។

ក្រុម Arsenal នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Man City ក្នុងការ​ប្រកួត​ដណ្តើម​ពាន FA Cup ជុំ​ទី​៤ នៅ​ថ្ងៃ​សុក្រនេះ ដែល​ជា​ការ​ជួប​គ្នា​ជាលើក​ដំបូង ក្នុង​ចំណោម​ជំនួប​៣លើក​រវាងក្រុម​ទាំង​២ នៅ​រដូវកាល​នេះ ស្រប​ពេល​ដែល​ការ​ជួប​គ្នាក្នុងក្រប​ខ័ណ្ឌ Premier League នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃ​ទី​១៥ ខែកុម្ភៈ និង​ទី​២៦ ខែ​មេសា​៕

ប្រភព​ព័ត៌​មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម