លោក Arteta៖ Arsenal ត្រូវ​ពង្រឹង​ស្មារតី​ឡើង​វិញ ក្រោយ​ចាញ់ Man City ចាស់ដៃ

Arteta

ក្រុម Arsenal នៅ​តែ​ស្ថិតនៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ប៉ុន្តែ​កាយ​វិការ​របស់​លោក Mikel Arteta ដែល​ជា​អ្នកចាត់​ការ​ទូទៅ ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ៤-១ នៅលើ​ទឹក​ដីក្រុម Manchester City កាលពីថ្ងៃពុធ បង្ហាញ​ថា លោក​ដឹង​ថា ឱកាស​នៃ​ការ​ឈ្នះពាន​របស់​ពួកគេ បាន​របូត​ចេញពី​ដៃ​របស់​ពួកគេហើយ​​។

ក្រុម​របស់​លោកបាន​បង្ហាញពី​ភាព​ទុន​ខ្សោយ ក្រោម​ការ​ដាក់​សម្ពាធ​ដ៏ខ្លាំង​របស់​ក្រុម Man City ហើយ​ក៏​​ចាប់​ផ្តើម​មិនបានល្អផងដែរ ខណៈ​ដែល Kevin De Bruyne បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ស្រប​​ពេល​ដែល John Stones និង Erling Haaland ក៏​បាន​ស៊ុត​បាល់បញ្ចូល​ទី​ផង​ដែរ​។

Category Top

Arsenal

ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Man City នឹង​ឡើង​ឈរលើ​កំពូល​តារាង ជាមួយ​នឹងការ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ ប្រសិន​បើ​ពួកគេ​ផ្តួល​ក្រុម Fulham នៅ​ចុង​សប្តាហ៍​នេះ ក្រោយពី​ដេញ​តាមពីក្រោយ​ក្រុម Arsenal ស្ទើរ​តែ​ពេញ​១​រដូវកាល​ទាំងមូលនេះ​។ នៅពេល​ដែលត្រូវ​បាន​ចោទ​សួរ​ថា តើ​ក្រុម Arsenal ​​ត្រូវ​តែ​យក​ឈ្នះ​រាល់​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​៥លើក​ដើម្បី​មាន​ឱកាស​ឈ្នះពាន​ជាលើក​ដំបូង ចាប់​តាំងពីឆ្នាំ​២០០៤ ឬ​យ៉ាង​ណា លោក Arteta បាន​ប្រាប់​អ្នក​យក​​ព័ត៌​មានថា៖ «ខ្ញុំ​មិន​ដឹង​ថា នឹង​ត្រូវ​ធ្វើ​អ្វី​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ឡើយ​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ពិត​ណាស់ យើង​ត្រូវ​តែ​លើក​ស្មារតី​ក្រុមជា​មុន​សិន ពីព្រោះ​ពួក​គេ​បាន​រង​ការ​ឈឺ​ចាប់​នៅ​យប់​នេះ​។ យើង​ត្រូវ​តែ​ធ្វើ​រាល់អ្វី​ៗ​ទាំង​អស់​ដែលយើង​បាន​ធ្វើ​បានយ៉ាងល្អ​មក​ទល់ពេលនេះ និង​ចាប់​ផ្តើម​ឈ្នះ​ការ​ប្រកួត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម