លោក ហ៊ុន សែន បញ្ជាមិនឱ្យយកលុយ ពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្គេម នៅកម្ពុជា

លោក ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញនូវបទបញ្ជាបន្ថែម ជុំវិញការលក់សិទ្ធិផ្សាយផ្ទាល់ទៅទូរទស្សន៍តំណាងឱ្យប្រទេស នៅក្នុងតំបន់អាស៊ាន ខណៈកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុន សែន បានសម្រេចឱ្យលុបចោលការលក់សំបុត្រ សម្រាប់អ្នកចូលរួមពិធីបើក-បិទ ការប្រកួតស៊ីហ្គេម រួចទៅហើយ។

«សម្តេចតេជោ បញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជាទេ»។ នេះជាអ្វីដែលលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារិទ្ធ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នៅមុននេះបន្តិច ក្នុងកំឡុងពេលលោកកំពុងចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

Category Top

កិច្ចប្រជុំ

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានឱ្យដឹងទៀតថា មិនមែនតែប្រជាជនខ្មែរទេ ប៉ុន្តែជនបរទេស ក៏អាចចូលរួមទស្សនាដោយមិនបង់លុយ ចំណែកសហព័ន្ធកីឡា ដែលចូលរួមការប្រកួត មិនតម្រូវឱ្យបង់លុយដូចគ្នា។

«សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្គេម ដោយមិនបង់លុយទាំងអស់។ សហព័ន្ធកីឡា ដែលចូលរួមក៏មិនត្រូវបង់លុយដែរ។ ការផ្សាយរបស់ទូរទស្សន៍បរទេសនានា ត្រូវទម្លាក់ថ្លៃ ឬក៏ឱ្យ free តែម្តងទៅ ព្រោះសំខាន់ គឺផ្សាយពីប្រទេសកម្ពុជាយើង»។
នេះជាអ្វីដែលលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសារជាបន្តបន្ទាប់គ្នា នៅលើផេចហ្វេសប៊ុករបស់លោក នៅព្រឹកនេះ ជុំវិញខ្លឹមសារ ដែលលោកទទួលបាន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣១ ខែមីនានេះ។

គណៈរដ្ឋមន្រ្តី

បើតាមអ្វីដែលដែលលោក ខៀវ កាញារិទ្ធ បានបង្ហើបឱ្យដឹងនេះ គឺមានន័យថា រាល់គម្រោងគ្រប់បែបយ៉ាង រាប់តាំងការលក់សំបុត្រ ពេលពិធីបើក-បិទស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣, ការលក់សិទ្ធិផ្សាយទូរទស្សន៍ ទៅឱ្យបណ្តាប្រទេស នៅអាស៊ាន និងការបង់ ព្រមទាំងការលក់សំបុត្រ សម្រាប់អ្នកទស្សនាទាំងខ្មែរ និងបរទេស នៅលើប្រភេទវិញ្ញាសាទាំងអស់ ត្រូវលប់ចោល ហើយការបង់ថ្លៃចូលរួមរបស់សហព័ន្ធកីឡាមកពីតាមបណ្តាប្រទេសទាំងអស់ ក៏ត្រូវលុប់ចោលដូចគ្នា។

តែទោះបីជាយ៉ាងណា លោក ខៀវ ការិទ្ធ បានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី បានថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី ៣១ ខែមីនានេះថា៖ «សម្តេចតេជោ ហ៊ុនសែន : ពិតមែនតែចូលមើលស៊ីហ្គេម មិនយកលុយ តែសំបុត្រត្រូវតែមាន ដើម្បីដឹងកន្លែងអង្គុយ និង ច្រកចេញចូល»៕

កិច្ចប្រជុំកំពូល

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម