លោក ហ៊ុន សែន ថា តើយើងត្រូវរៀបចំគោលនយោបាយបែបណា ចំពោះអត្តពលិក ដែលត្រូវពិការភាព ពេលប្រកួត?

ដំណើរចូលរួមរបស់លោក ហ៊ុន សែន

បញ្ហាគ្រោះថ្នាក់របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលអាចមានរបួស និងក្លាយទៅជាជនមានពិការភាព ក្នុងប្រការណាមួយនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកយកមកនិយាយ នៅពេលលោកបានជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយមហាគ្រួសារកីឡាកម្ពុជា ប្រមាណ ៤២៦៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

ជាមួយបញ្ហា ដែលអាចកើតមានឡើង សម្រាប់ក្រុមអត្តពលិកកម្ពុជានេះ លោក ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គិតគូពីគោលនយោបាយ សម្រាប់កីឡាករ កីឡាការិនី ដែលត្រូវរងពិការភាព ដោយសារការប្រកួត ព្រោះកីឡាករ កីឡាការិនី បានលះបង់គ្រប់យ៉ាង ចូលរួមប្រកួតទាំងលើឆាកជាតិ និងអន្តរជាតិ ដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិដូចគ្នា។

Category Top

លោក ទៀ បាញ់

លោកនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នា និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើការរួមគ្នា ដើម្បីពិនិត្យ អំពីលក្ខខណ្ឌខ្លះ ទាក់ទងទៅនឹងកីឡាខ្លះ ដែលពេលប្រកួត ហើយត្រូវរបួសក្លាយខ្លួនជាជនពិការ។ តើពួកគេ នឹងត្រូវទទួលផលយ៉ាងណា?»។

«កងទ័ពរបស់យើង នគរបាលរបស់យើង នៅពេលដែលមានប្រតិបត្តិការ ហើយពលី ឬក៏របួសពិការ សុទ្ធតែត្រូវមានប្រាក់របប ប៉ុន្តែសម្រាប់កីឡាករ កីឡាការិនី នៅពេលដែលពួកគេ ចូលរួមប្រកួត ដើម្បីតំណាងឱ្យកិត្តិយសជាតិ ឬក៏ប្រកួតនៅក្នុងក្របខ័ណ្ឌទទួលខុសត្រូវរបស់យើង នៅពេលដែលមានរបួសពិការ តើយើងត្រូវរៀបចំគោលនយោបាយរបស់ពួកគេយ៉ាងណា? នេះជាការបញ្ជាក់បន្ថែម ដើម្បីភាពជឿជាក់របស់កីឡាករ កីឡាការិនីយើង ក្នុងការឈានឡើងទៅរកភាពខ្លាំងរបស់ខ្លួន ក្នុងក្របខ័ណ្ឌជាតិរបស់យើង»។ លោក ហ៊ុន សែន បានបញ្ជាក់៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ក្រុមកីឡាកម្ពុជា

កីឡាក្រសួងអប់រំ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម