លោក ហ៊ុន សែន៖ ខ្ញុំ​ទន្ទឹងរង់ចាំលទ្ធផលមេដាយ​ទ្វេដង ពី​កីឡាករ កីឡាការិនី ក្នុងនាម​កម្ពុជា ជា​ម្ចាស់​ផ្ទះ

លោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្តល់​ក្តី​សង្ឃឹម និងការ​ជឿជាក់​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទាំង​ផ្នែក​ជនពិការ និងមិនពិការ​ថា នឹង​អាច​ដណ្តើម​បានមេដាយ​ទ្វេដង ពីការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ និងអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ក្នុងនាមកម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ។

នៅក្នុងពិធីជួបជុំសំណេះសំណាល និង​ទទួល​ទាន​អាហារ​សាមគ្គី​ជាមួយ​មហាគ្រួសារ​កីឡា​​កម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​មាន​​ថ្នាក់នាំជាន់ខ្ពស់ រួមទាំងថ្នាក់ដឹកនាំកីឡា ព្រឹទ្ធាចារ្យ​កីឡា កីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម សរុបប្រមាណ ៤២៦៤នាក់​នោះ លោក ហ៊ុន សែន បាន​ថ្លែង​កោត​សរសើរ​ទៅដល់គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំប្រឹង​ប្រែង បំពេញតួនាទី ទៅតាម​ភារកិច្ច​រៀងៗ​​ខ្លួន ដោយ​ភាព​អំណត់ និងការ​ទទួល​ខុស​ត្រូវ សម្រាប់ការ​ត្រៀម​ខ្លួន​ធ្វើ​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេម-អាស៊ាន​​ប៉ារ៉ាហ្គេម ជា​លើកដំបូង​នេះ។

Category Top

ថ្នាក់ដឹកនាំកីឡា

លោក​នាយក​រដ្ឋម​ន្រ្តី បាន​ថ្លែង​ថា៖ «ឆ្នាំនេះ​អ្នក​ទាំងអស់​គ្នា​ហត់​នឿយ​ណាស់ ហើយ​ក្នុង​ការ​ហ្វឹក​ហាត់ ក៏ប៉ុន្តែយើង​ត្រូវតែ​មានការ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បីធានាជោគជ័យ ហើយ​ជោគជ័យ​​របស់​យើងមិន​មែន​បាន​មកពីការបន្ថែមការប្រកួតដោយខ្វះបច្ចេកទេស ខុសបច្ចេក​ទេស ឬរហូតទៅ​ដល់ប្រើប្រាស់នូវសារធាតុញៀននោះទេ»។

«ទាំងកីឡាធម្មតា និងផ្នែកបងប្អូនពិការ ដែលខ្ញុំសង្ឃឹមថា ឆ្នាំនេះ ខ្ញុំ​រង់ចាំ​ទទួល​យក​នូវ​មេដាយ ដែលមានចំនួនច្រើន ដែលចេញពីកីឡា​ពិការរបស់យើង ព្រោះថា ជារៀងរាល់ឆ្នាំ នៅ​ព្រឹត្តិការណ៍​​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កីឡាជនពិការ​​របស់​យើង​តែង​តែ​ទទួល​បាន​មេដាយ​ច្រើន​ជា​រៀងរាល់ឆ្នាំ»។

ក្រុមកីឡា

ប្រមុខដឹកនាំ​ប្រទេស លោក ហ៊ុន សែន បានបន្ថែម​ថា៖ «តាមដែលឯកឧត្តម យី វាសនា និយាយថា ឆ្នាំនេះ អាចមានមេដាយលើសទ្វេដង ខ្ញុំរង់ចាំ ហើយ​ខ្ញុំក៏សង្ឃឹមរង់ចាំនូវកីឡាករ កីឡាការិនី របស់យើង នឹងទទួលបានមេដាយទ្វេដង បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ប្រកួត​តាម​ប្រទេស​នានា ព្រោះយើងប្រកួតក្នុងផ្ទះរបស់យើង»៕

កីឡាករ កីឡាការិនីជនពិការ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម