លោក ស សុខា ថា កីឡាជាតិ លើកទី​៣ ផ្តោតលើការរៀបចំច្រើនជាង លទ្ធផល និងសិទ្ធផល

លោក ស សុខា

មន្រ្តីជំនាញ​ផ្នែកកីឡា​របស់​ក្រសួងអប់រំ យុវជន និង​កីឡា បានអះអាង​ថា ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ ឆ្នាំ​២០២២នេះ គឺ​ផ្តោត​ខ្លាំង​ទៅលើការ​រៀបចំ​សាកល្បង​របស់​សហព័ន្ធ​កីឡា​ជាតិនីមួយៗ ជាពិសេសគណៈកម្មការរៀបចំការប្រកួតឱ្យ​មានភាពបន្សាំ និង​ស្វែង​យល់​ពី​ចំណុច​ខ្វះខាត ដើម្បីកែលម្អឱ្យបាន​ល្អ​វិញ សម្រាប់​ត្រៀមលក្ខណៈ​សម្បត្តិ​ទៅ​ធ្វើ​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣។

លោក ស សុខា រដ្ឋលេខា​ធិការក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បន្ទុក​ផ្នែក​កីឡា បាន​​ថ្លែង ក្នុងសន្និសីទកាសែត កាលពី​ពេលថ្មីៗ​នេះ​​ថា គុណភាពប្រកួតប្រជែងកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ មិនរំពឹង​ទទួល​បាន​សិទ្ធផល​​ខ្ពស់​ដូចអ្វី ដែលយើង​ចង់បាននោះទេ ដោយសារ​អត្តពលិកជម្រើសជាតិមួយចំនួនធំ បាន​​​ចេញ​ទៅហ្វឹកហាត់នៅក្រៅប្រទេស ជាពិសេស​នៅ​ប្រទេស​ចិន ហើយក៏មានការ​​ត្រៀមចេញ​ទៅ​​ហ្វឹក​ហាត់នៅ​ក្រៅ​ប្រទេស​បន្ថែម​ទៀត ផងដែរ។

Category Top

កិច្ចប្រជុំ

ជាមួយ​ហេតុផលនេះ លោក ស សុខា បាន​បន្ថែម​ថា ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣នេះ នឹង​​ផ្តល់ឱកាសឱ្យ​កីឡាករ កីឡាការិនីជាយុវជន និងថ្នាល តំណាងឱ្យ​សហព័ន្ធកីឡា​ជាតិ ទាំង​៣៨ និង៣ក្រសួង-ស្ថាប័ន បានចូល​រួម​ប្រកួត ដើម្បី​ដុសខាត់សមត្ថភាព និងបង្កើនសិទ្ធផល ជាពិសេសបន្សាំខ្លួនឱ្យ​បានល្អ ជាពិសេស​ពង្រឹងសមត្ថភាពរបស់មន្រ្តីបច្ចេកទេស ឱ្យ​ទទួល​បាន​បទពិសោធ និង​បន្សាំ​ខ្លួនឱ្យ​បានល្អ ត្រៀមចូលរួមវគ្គបណ្តុះបណ្តាល និង​ជា​ភ្នែក​ច្រមុះ​តាម​​សហព័ន្ធកីឡា​ជំនាញរៀងៗខ្លួន ​ជាមួយគណៈកម្មាធិការជាតិ CAMSOC ឱ្យ​ក្លាយ​ជា​មន្រ្តី​បច្ចេក​ទេស​​មាន​ជំនាញច្បាស់លាស់ទទួលស្គាល់ពីអន្តរជាតិ ត្រៀមចូលរួមរៀបចំការប្រកួត ការកាត់​សេចក្តី ទៅតាមប្រភេទកីឡារបស់ខ្លួននីមួយៗ។

លោក ស សុខា បាន​ថ្លែង​ថា ៖«គោលបំណងធំមួយទៀត គឺ​ផ្តោត​ទៅ​លើ​ការ​បណ្តុះ​បណ្តាល​អាជ្ញាកណ្តាល ចៅក្រម ហើយកន្លងមកយើងពឹងផ្អែកលើតែការប្រកួត ប៉ុន្តែ​ការ​ប្រកួត​មួយ​ដែល​មាន​ភាពជោគជ័យ គឺត្រូវតែមានអាជ្ញាកណ្តាលកាត់សេចក្តី។ ​បើកាត់​សេចក្តី​មិន​ត្រូវ កា​ររៀបចំ​ការប្រកួតធ្វើឱ្យ​មានភាពមិនប្រក្រតី បង្កជាជម្លោះជាដើម»។

កីឡាជាតិ

រដ្ឋលេខាធិការ​ក្រសួងអប់រំ​​រូប​នេះ បាន​បន្ថែម​ថា៖ «កីឡាជាតិ ឆ្នាំ​២០២២ គឺក្រសួងអប់រំ ផ្តោតលើការរៀបចំច្រើនជាង លទ្ធផល និងសិទ្ធផល ប៉ុន្តែ​បើ​លទ្ធផល​ល្អ​យើង​នឹង​ទទួលយក តែ​បើមិនល្អ យើងត្រូវតែពិនិត្យ និងវាយតម្លៃនៅពេលក្រោយទៀត។ ជាពិសេសកីឡាជាតិ លើកទី៤ ខ្ញុំគិតថា យើង​នឹងមាន​លទ្ធភាព​ច្រើន​ផ្តោត​លើ​គុណភាព​ច្រើន​ជាង​បរិមាណ ប៉ុន្តែ​លើកនេះ​យើងផ្តោតលើបទពិសោធ ដើម្បីត្រៀមខ្លួនកីឡាស៊ីហ្គេម លើក​ទី​៣២ ដែលកម្ពុជា បាន​រង់ចាំ​អស់ពេល​៦៤ឆ្នាំ»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម