លោក វ៉ាត់ ចំរើន ៖ សារព័ត៌​មាន ជាចលករ​គន្លឹះ​ ក្នុងការ​លើកស៊ីហ្គេម​នៅកម្ពុជា ឱ្យ​កាន់តែ​មាន​គុណ​តម្លៃ​​ខ្ពស់

លោក វ៉ាត់ ចំរើន

មន្រ្តីជំនាញ​របស់​គណៈកម្មាធិការជាតិ CAMSOC លោក វ៉ាត់ ចំរើន បាន​អះអាង​ថា ​បណ្តាញ​សារព័ត៌មានជាតិ និងអន្តរជាតិ ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ាន ដែល​បាន​ចូល​រួមក្នុង​សន្និសីទស្តីពីសារព័ត៌មាន និងការផ្សព្វផ្សាយកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ​នៅ​សណ្ឋាគារសុខា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនានេះ ជា​ផ្នែកមួយ​យ៉ាងសំខាន់ ក្នុងការ​ចូល​រួម​លើកកម្ពស់ និងគុណ​តម្លៃ​របស់​ម្ចាស់​ផ្ទះ​កម្ពុជា។

អគ្គលេខាធិការ CAMSOC រូបនេះ បាន​ថ្លែង​​ថា ថ្ងៃនេះ យើងមានការជួបជុំ​គ្នារវាង​ក្រុម​ទូរទស្សន៍ផ្សាយ​ផ្ទាល់​របស់​ប្រទេស ​នៅក្នុងតំបន់​អាស៊ាន​របស់​យើង ដោយ​ក្នុង​នេះ មាន​អ្នកសារព័ត៌មាន​ទូរទស្សន៍​ធំៗរបស់​បណ្តា​ប្រទេស​នៅអាស៊ាន​​ប្រហែល​៥០នាក់ និងសារព័ត៌មានជាតិ​របស់​​យើង​ជាង៤០នាក់ អ៊ីចឹង​បណ្តាញ​ទូរទស្សន៍ នៅទីនេះទាំង​អស់ ជាក្រុម​គ្រួសារ​អ្នកសារព័ត៌មាន​មួយ សម្រាប់​លើក​កម្ពស់ និងផ្សព្វ​​ផ្សាយស៊ីហ្គេម​របស់​យើង ហើយជា​ពេលដែល​យើង​ត្រូវធ្វើ​ការ​រួមគ្នា ជាមួយគ្នា ព្រោះ​ព្រឹត្តិការណ៍នេះ មិនអាច​ផ្តាច់​ចេញពី​ការ​ទទួល​ខុស​ត្រូវ ឬ​ការជួយ​ជ្រោមជ្រែង​ពីបណ្តាញ​សារព័ត៌មានបានទេ។

Category Top

សន្និសីទកាសែត

លោក វ៉ាត់ ចំរើន បានបញ្ជាក់​ថា៖ «សារព័ត៌​មាន ជាចលករ​គន្លឹះ​ ក្នុងការ​លើកស៊ីហ្គេម​របស់​យើង ឱ្យ​មាន​គុណ​តម្លៃ​កាន់តែ​ខ្ពស់ ហើយឱ្យគេ​ស្គាល់កម្ពុជា កាន់តែ​ច្បាស់ ធ្វើ​ឱ្យគេ​យកទិដ្ឋភាពកីឡាស៊ីហ្គេមដ៏អស្ចារ្យ នៅកម្ពុជា​នេះ ​ទៅ​ផ្សព្វ​ផ្សាយឱ្យគេ​ស្គាល់ ឱ្យគេ​ដឹង ហើយនឹងមានការចាប់​អារម្មណ៍ និង​ចូលរួមអភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង»។ បើ​កាលណាយើងមិន​​ផ្សព្វផ្សាយពីព្រឹត្តិការណ៍ ដែល​យើងខិតខំ​ធ្វើ​អស់​រយៈពេលជា​ច្រើនឆ្នាំ ឱ្យបាន​ទូលំទូលាយ ស៊ីជម្រៅ និងឃើញច្បាស់ពី​ទិដ្ឋភាព​ ឃើញ​ពី​ភាពអស្ចារ្យ និង​កម្លាំងសក្តានុពល​របស់​កម្ពុជា នោះទេ គឺ​យើងអាច​បាត់បង់នូវ​គុណ​តម្លៃ ដែលយើងបានខិតខំ​ធ្វើការ​នេះ»។

«អ៊ីចឹង​យើងត្រូវ​ផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយ​ និងមានឥទ្ធិពល​ទៅលើ​ឆាក​ជាតិ និងអន្តរជាតិ ដូច្នេះ​ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​មួយ ដែល​យើង​ប្រមូល​ផ្តុំ នូវអ្នក​សារព័ត៌មានកីឡា និងព័ត៌មាន​ទូទៅ ​នៅ​ក្នុងបណ្តា​ប្រទេស​អាស៊ាន ក៏ដូចជាសារព័ត៌​មាន​អន្តរជាតិធំៗ មកជួបជុំ​គ្នា មកពិភាក្សាគ្នា មក​និយាយ​គ្នា ហើយ​​មក​បង្ហាញ​ពី​អ្វីដែល​យើងកំពុងតែធ្វើ។ យើងត្រូវបង្ហាញទាំង​អស់នូវអ្វី​ដែល​យើងបាន​ធ្វើ ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​អ្នកសារព័ត៌មាន ដែល​​ចូល​រួមក្នុងស៊ីហ្គេម​នេះ មាន​ភាពកក់ក្តៅ»។ លោក វ៉ាត់ ចំរើន បាន​បន្ថែម។

តំណាងស្ថាប័នព័ត៌មានអន្តរជាតិ

ជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា ផងនោះ បានធ្វើ​ការ​ប៉ាន់ប្រមាណថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ អាច​នឹង​មាន​អ្នកសារព័ត៌មាន​​ច្រើន រហូតដល់​ជិត​ពាន់​នាក់ មក​ចូល​រួម​យកព័ត៌​មាន ដែល​កម្ពុជា ​ត្រូវ​រៀបចំ​ទទួល​ឱ្យពួកគាត់ មាន​ភាពច្បាស់លាស់​ថា គាត់​មក​មានសុវត្ថិភាព និងបាន​ទទួល​ព័ត៌​មានត្រឹមត្រូវ ដើម្បី​ឱ្យ​ពួក​គាត់ជួយ​ផ្សព្វផ្សាយពីផល​​វិជ្ជមានរបស់​យើង​បាន​ល្អ ព្រោះ​យើងមាន​កន្លែងសម្រាប់​ឱ្យ​ពួកគេ​​ធ្វើ​ការត្រឹម​ត្រូវ គឺ​មជ្ឈមណ្ឌល​ផ្សព្វ​ផ្សាយ​ផ្ទាល់អន្តរជាតិ (IBC)     និង MPC ដែល​ជាកន្លែង​អ្នកសារព័ត៌មាន​ទាំ​ងអស់ ត្រូវមក​ធ្វើការ យក​ព័ត៌មាន​ឱ្យបាន​ត្រឹម​ត្រូវ និង​កក់ក្តៅ៕

ក្រុមអ្នកចូលរួមសន្និសីទ

គណៈអធិបតី

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម