លោកស្រី កែ សួនសុភី បាន​សម្តែងការអគុណ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ដែលបាន​រួមគ្នាបង្កើត​ប្រវត្តិសាស្រ្ត សម្រាប់ក្លិបវិសាខា

ការប្រកួតលីគកំពូល

ប្រធាន​ក្លិប​កីឡា​បាល់​ទាត់វិសាខា លោក​ស្រី កែ សួនសុភី បានចេញ​លិខិតមួយ ដើម្បី​ថ្លែង​អំណរគុណ​ជាច្រើន ដល់​គ្រប់ភាគីពាក់ព័ន្ធ​ទាំ​ងអស់ ដែលបានជួយ​ជ្រោមជ្រែង​ឱ្យ​ក្លិប​មួយនេះ ទទួល​​បាន​ជោគ​ជ័យ ជាពិសេស​បានបង្កើត​នូវ​កំណត់ត្រាជា​ក្លិប​ដំបូង​គេ នៅ​កម្ពុជា ដែល​ឈ្នះ​បាន​ពាន​រង្វាន់សម្តេច ហ៊ុន សែន ចំនួន​៣រដូវ​កាល​ជាប់ៗ​គ្នា។ ​

តាម​រយៈ​លិខិតនេះ លោក​ស្រី កែ សួនសុភី បាន​បញ្ជាក់​ថា៖ «នាង​ខ្ញុំ សូម​យកឱកាសនេះ  សម្តែងនូវការ​ថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ គណៈគ្រប់​គ្រង បុគ្គលិក ក្រុមការងារ​គ្រូ ក្រុម​កីឡាករ​ឈុតធំ ក្រុម​កីឡាការិនី ក្រុម​កីឡាករយុវជន​អាយុ​ក្រោម១៨/១៥​ឆ្នាំ ក្រុម​ហ៊ុនឧបត្ថម្ភ និង​អ្នកគាំ​ទ្រ​ទាំង​អស់ សម្រាប់ការ​ចូល​រួម​ឧបត្ថម្ភគាំ​ទ្រ ការស្ម័គ្រ​ចិត្តចំណាយ​នូវ​ពេល​វេលា ការ​ខិតខំប្រឹង​ប្រែង​អស់ពីកម្លាំង​កាយ​ចិត្តបំពេញ​ការងារ​ ប្រកប​ដោយ​ឆន្ទៈ និងស្មារតី​ទទួល​ខុសត្រូវខ្ពស់ ដើម្បី​ក្លិប​កីឡា​បាល់​ទាត់​វិសាខា ក្នុង​រដូវ​កាល ឆ្នាំ​២០២២​នេះ ដែល​បានបញ្ចប់ដោយ​ភាព​តានតឹង​ និង​អស្ចារ្យ​បំផុត  ដោយក្លិបទទួលបាន​ជើង​ឯក​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ និង​ទទួលបាន​ជើង​ឯក​រង​ ក្នុងការ​ប្រកួត​ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ​២០២២។

Category Top

ក្រុមវិសាខាលើទីលាន

លោកស្រីបាន​បន្ថែម​ថា៖ «ទោះបីជា​លទ្ធផល​ទទួលបាន មិនដូច​អ្វី​ដែល​យើង​រំពឹង​ទុក​ទាំង​ស្រុង តែ​ការ​លះ​បង់​ដោយមិន​គិតយប់ថ្ងៃ សម្រាក ឬ​ភ្លៀង-ក្តៅ​យ៉ាង​ណា សបញ្ជាក់​ឱ្យ​ឃើញ​ពី​ស្មារតីក្រុម​ និងមហា​គ្រួសារ​បាល់​ទាត់​វិសាខា តែមួយ ដែលបាន​បន្សល់​នូវ​អនុស្សាវរីយ៍ល្អៗ ជា​ច្រើន​​សម្រាប់ពួក​យើង ក្នុង​រដូវ​កាលនេះ ជាពិសេស​គឺ​ការ​បើកទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី ក្នុងនាម​ក្លិប​ដំបូង ដែល​បានគ្រង​តំណែង​ជើងឯក​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យ​​កាល​​ជាប់ៗ​គ្នា»។

សម្រាប់​ការ​ប្រកួត នៅរដូវកាល​ឆ្នាំ​២០២២​នេះ ក្រុម​វិសាខា បាន​ក្លាយជាម្ចាស់​ជើងឯក​ការ​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ជាលើក​ទី​៣ បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះក្រុម​បឹងកេត ៤-៣ នៅវគ្គ​ផ្តាច់ព្រ័ត្រ ហើយក្រុមនេះ ក៏​ស្ទើរតែដណ្តើម​បានពានលីគកំពូល​កម្ពុជា ឆ្នាំ​២០២២នេះ​ផងដែរ ប៉ុន្តែការមានប្រៀប​ចាញ់​ក្រុម​ភ្នំពេញក្រោន ធ្វើ​ឱ្យ​ពួកគេ បានត្រឹមចំណាត់ថ្នាក់លេខ​២ ទោះ​ក្រុមទាំង​២នេះ មាន​៥២ពិន្ទុស្មើ​គ្នាក៏​ដោយ៕

លោកស្រី កែ សួនសុភី

វិសាខា

វិសាខាលើកពាន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម