លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សរសើរ​ក្រុមបាល់​ទះជម្រើសជាតិ​កម្ពុជា ដែលបាន​យក​ឈ្នះបារាំង វិញ

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា

«តាសូម​អបអរសាទរ ​និង​កោតសរសើរ​ចៅៗ ដែល​ទទួល​បាន​ជ័យជម្នះ​​ក្នុង​ការ​ប្រកួតកីឡា​បាល់ទះ​មិត្តភាព​អន្តរជាតិ​កម្ពុជា-បារាំង (យុវជនអាយុ​ក្រោម១៩ឆ្នាំ​) ដែល​ទើប​បានប្រកួត​ចប់នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក​មុន​នេះ​បន្តិច។ តាជូនពរ​ចៅៗ​ទទួល​បានជោគ​ជ័យ​ក្នុង​ការ​ប្រកួត​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត»។

នេះជាអ្វីដែលលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានសរសេរបង្ហោះ​នៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន កាលពី​យប់មិញ អមដោយរូប​ភាពនៃការ​ប្រកួតមិត្ត​ភាព​អន្តរជាតិ​រវាង​ក្រុមជម្រើសជាតិ​បាល់​ទះកម្ពុជា និងក្រុមជម្រើសជាតិបារាំង​អាយុ​ក្រោម​១៩​ឆ្នាំ កាលពី​យ​ប់ថ្ងៃពុធ ម្សិលមិញ។

Category Top

ការប្រកួតបាល់ទះលក្ខណៈមិត្តភាពអន្តរជាតិ

បើទោះបីជាក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​ចាញ់​ក្រុម​U19បារាំង ក្នុងលទ្ធផល ៣-០ ជាមួយគ្រាប់បាល់ ២៥-២៣ ២៥-២១ និង ២៥-២៣ សម្រាប់ការ​ប្រកួត​លើក​ទី​១ នៅវិមានពហុកីឡដ្ឋានជាតិ​នេះ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ប៉ុន្តែ​សម្រាប់ការ​ប្រកួត​លើកទី​២នេះ ក្រុមកម្ពុជា បានកែ​ប្រែ​ស្ថាន​ភាព​ប្រកួតបាន​យ៉ាង​ល្អ ដើម្បីយក​ឈ្នះ​ក្រុមU19បារាំង​វិញ ក្នុងលទ្ធផល ៣-១។

ជាមួយគ្រាប់បាល់​ឈ្នះ ២៥-២០ ២៥-២១ ២១-២៥ និង ២៥-១៩ សម្រាប់ការ​ប្រកួត​លើក​ទី​២នេះ បានធ្វើ​ឱ្យ​អ្នកគាំ​ទ្រមានការរីករាយយ៉ាងខ្លាំង ហើយជ័យជម្នះ​នេះ បាន​កើតមាន​ឡើង ដោយសារ​ក្រុម​កម្ពុជា បាន​កែប្រែចំណុច​ខ្វះខាត ពេលប្រកួត​លើកទី​១ ហើយ​នៅក្នុង​នោះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​ថ្លែង នៅ​​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ដែរ​ថា ក្រុមកម្ពុជា និង​U19បារាំង មានកម្រិត​លេងមិនលើសខ្វះគ្នានោះ​ទេ ប៉ុន្តែក្រុមបារាំង មាន​ទិកនិក​ឬកលល្បិច​លេង​ល្អ​ជាង។

បាល់ទះក្នុងសាល

ជាមួយការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ​ត្រូវបាន​លោក អាំង សិរីពិសិដ្ឋ ចាត់ទុក​ថា ជាការផ្តល់អនុសាសន៍​ដ៏សំខាន់មួយ​ផងដែរ ដែល​ធ្វើ​ឱ្យក្រុម​កម្ពុជា អាច​យក​ឈ្នះ​លើ​ក្រុម​U19បារាំង បាន​វិញ។ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា​រូបនេះ បានសរសេរ​តប នៅក្នុងការ​បង្ហោះ​សារ​របស់លោក ហ៊ុន សែន កាលពី​យប់មិញ​ថា៖ ​«គោរពអរ​គុណ​សម្តេចពុក ដែល​បាន​ផ្តល់​អនុសាសន៍​ជា​គន្លឹះ​យុទ្ធសាស្រ្ត​ក្នុង​ការ​កែ​តម្រូវ​ដើម្បីធ្វើការ​វាយ​បក​ឈាន​ទៅ​រក​ជ័យជម្នះ។ កីឡា​រស់​ក្នុង​សន្តិភាព ដោយ​ក្តីគោរព​ដ៏​ខ្ធង់ខ្ពស់​បំផុត»៕

អ្នកគាំទ្រ

លោក នេត សាវឿន

ជម្រើសជាតិកម្ពុជា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម