លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោក​​នឹង​​ចូល​រួមការ​ប្រកួត​អុកចត្រង្គ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើកទី៤

លោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​គេស្គាល់​ថា ជាអ្នក​លេង​អុកចត្រង្គ​ជើង​ចាស់ដ៏​ឆ្នើម​ម្នាក់នោះ បាន​ប្រកាស​ថា លោក​នឹងចូល​រួម​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​នេះ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី​៤ និង​កីឡាជនពិការ​ជាតិ លើក​ទី​២ ឆ្នាំ​២០២៤។

ការ​ប្រកាស​បែបនេះ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស លោក ហ៊ុន សែន ត្រូវបាន​ធ្វើ​ឡើង ក្នុងពិធី​បិទ​ការ​ប្រកួតកីឡាជាតិ លើក​ទី​៣ និងកីឡាជនពិការ​ លើក​ទី​១ ឆ្នាំ២០២២ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​ក៏​ជា​ពេល ដែល​លោកបាន​សម្តែង​ការ​អបអរ ទៅ​ដល់​អត្តពលិក មកពី​តាម​បណ្តាក្រសួង ស្ថាប័ន និង​រាជធានី​-ខេត្ត ដែល​ទទួល​បានជយលាភី ក្នុង​ព្រឹត្តិការណ៍នេះ​ផងដែរ។

Category Top

ពហុកីឡដ្ឋានមរតកតេជោ

លោក​នាយក​រដ្ឋមន្រ្តី បាន​ថ្លែង​ថា៖ «ខ្ញុំ​មានសុទិដ្ឋិនិយម និង​សូម​អបអរចំពោះ​ក្រុម​កីឡាករ កីឡាការិនី​​របស់​ក្រសួង​ស្ថាប័ន រាជធានី-ខេត្ត ដែល​ទទួល​បានចំណាត់ថ្នាក់ល្អ និង​មេដាយ​ច្រើនជាង​គេ។ ខ្ញុំ​ក៏​សូម​លើក​ទឹក​ចិត្ត​ (ដល់ក្រសួង និង​រាជធានី-ខេត្ត) ឱ្យ​បន្ត​យក​ចិត្តទុក​ដាក់ពង្រឹង​សមត្ថ​ភាព​ ជំនាញ​កីឡា និង​បំផុស​ចលនា​កីឡា ក្នុង​ដែន​សមត្ថកិច្ច​គ្រប់​គ្រង​របស់​ខ្លួនឱ្យកាន់តែ​រីក​ចម្រើន​ថែម​ទៀត»។

ជាមួយ​គ្នា​នោះ លោក ហ៊ុន សែន ក៏បានជំរុញ​ឱ្យក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដែល​មិន​ទទួលបាន​លទ្ធផល ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ​លើកនេះ ត្រូវខំប្រឹងបន្ត​ទៀត ដើម្បីអាច​ទទួល​បាន​ជ័យជម្នះ​វិញ ក្នុងការ​ប្រកួត​កីឡាជាតិ លើក​ក្រោយ ហើយ​រូប​លោក​ផ្ទាល់ ក៏នឹ​ងចូល​រួម ក្នុងព្រឹត្តិការណ៍​នោះ ក្នុង​នាមជា​កីឡាករ​ជើង​ចាស់​ម្នាក់​ផងដែរ។

ក្រុមជនពិការ

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «ចំពោះ​ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដែល​ទទួល​បាន​លទ្ធ​ផល​មិន​ល្អ សូមបន្ត​យក​ចិត្តទុកដាក់ កែលម្អ និងត្រូវ​ខិតខំ​ប្រឹង​ប្រែង​បន្ត ដើម្បី​សម្រេច​បាន​​នៅ​លទ្ធផល​ល្អ ក្នុងការ​ប្រកួតកីឡាជាតិ លើក​ទី​៤ និង​កីឡាជនពិការ​ជាតិ លើក​ទី​២ ឆ្នាំ​២០២៤ ហើយខ្ញុំក៏​សូម​បញ្ជាក់​ថា ឆ្នាំ​២០២៤ខាងមុខ​នេះ ខ្ញុំ​នឹង​ចូល​រួម​ ក្នុងឋានៈជា​កីឡាអុកចត្រង្គផងដែរ។ សូមចុះ​ឈ្មោះ​ទុក​ពីឥឡូវ បើទោះបីជា​ចាញ់ ឬឈ្នះ ក៏​បាន​មក​អង្គុយ​កំដរ សម្រាប់កីឡាករ​ជើង​ចាស់​មួយនេះ»។

សម្រាប់ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ និងកីឡាជនពិការ លើក​ទី​១ ឆ្នាំ​២០២២ ដែល​ទើបបាន​បញ្ចប់ជា​ផ្លូវការ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ មាន​ប្រតិភូ​តំណាង​ឱ្យ​ក្រសួង និង​រាជធានី-ខេត្ត​ចំនួន​២៨ បាន​ចូល​រួម ហើយជា​លទ្ធផល​​នៃ​ការ​ប្រកួត​រយៈពេល១២​ថ្ងៃ​នេះ ក្រុមកីឡាករ កីឡាការិនី​របស់​ក្រសួងមហាផ្ទៃ ដណ្តើម​បានមេដាយមាស​ច្រើនជាង​គេ និង​ឈរ​នៅលេខ​១ សម្រាប់ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣​នេះ ចំណែក​ការ​ប្រកួត​កីឡាជនពិការ លើក​ទី​១ ឆ្នាំ​២០២២​នេះ គឺ​ក្រុម​អត្តពលិកជនពិការ​​របស់​ខេត្ត​កណ្តាល បាន​ឈ្នះមេដាយមាស ច្រើនជាងគេ៕

ក្រុមកីឡាករ កីឡាការិនី

ក្បួនហែរបស់អតពលិក

តារាងមេដាយ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម