លោកនាយករដ្ឋមន្រ្តី ប្រាប់ឱ្យគ្រប់អភិបាលរាជធានី ខេត្ត រៀបចំការបញ្ចាំងស្លាយ មើលបាល់ទាត់ ឱ្យបានឆាប់

Hun Sen

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារសំឡេង ដោយជំរុញឱ្យអភិបាលរាជធានី-ខេត្ត ទាំងអស់ត្រូវរៀបចំទីកន្លែងដាក់ស្លាយសម្រាប់ផ្សាយបន្តផ្ទាល់ នូវការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលប្រភេទកីឡាបាល់ទាត់បុរសនេះ នឹងចាប់ផ្តើមប្រកួតមុនគេ នៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ។

យោងតាមសារសំឡេងរបស់លោក ហ៊ុន សែន បានថ្លែងក្នុងប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ២៥ ខែមេសា បានឱ្យដឹងថា៖ «ដោយសារតែសាលប្រកួតរបស់យើង មានទំហំតូច និងចំនួនអ្នកចង់ចូលរួមមានចំនួនច្រើន បងប្អូនបានលើកសំណូមពរមកខ្ញុំសមហេតុសមផល សុំឱ្យមានការដាក់បញ្ចាំងស្លាយ បន្តផ្ទាល់ចេញពីការប្រកួត នៅពហុកីឡដ្ឋាន ដែលនឹងត្រូវប្រកួតជាបន្តបន្ទាប់ ទាំងនៅស្តាតអូឡាំពិក ក៏ដូចនៅស្តាតមរតកតេជោ»។

Category Top

Cambodia

លោកថ្លែងបន្តថា៖ «ដូច្នេះសូមឯកឧត្តម លោកជំទាវ ជាពិសេសគឺអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យ ដើម្បីដាក់ស្លាយឱ្យបងប្អូនមើលផ្សាយបន្តផ្ទាល់ គឺរៀបចំឱ្យបានឆាប់បំផុត ដើម្បីឱ្យបងប្អូនអាចមានលទ្ធភាព គឺមើល នៅទីកន្លែងដែលមានការជួបជុំ រៀបចំឱ្យបានត្រឹមត្រូវ ហើយការពារសណ្តាប់ធ្នាប់ឱ្យបានល្អ តាមបណ្តាខេត្តក៏ដូចគ្នាគឺគ្មានឱកាសសម្រាប់បានមកភ្នំពេញទេ។

«អ្នកនិយមកីឡាបាល់ទាត់គឺមានច្រើន ចំនួនមើលរបស់យើងមានតិច ដូច្នេះសុំឱ្យឯកឧត្តមអភិបាលខេត្ត-រាជធានី ឯកឧត្តម លោកជំទាវ ធ្វើការខិតខំដើម្បីរៀបចំឱ្យមានការបញ្ចាំងស្លាយបន្តផ្ទាល់ចេញពីការប្រកួតនេះតែម្ដង សុំយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។ លោក ហ៊ុន សែន បានបញ្ជាក់។

football game

ការស្នើរបស់លោកនាយករដ្ឋមន្ត្រី ឱ្យមានការរៀបចំបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់បាល់ទាត់ នៅទូទាំងប្រទេស គឺក្រោយពីព្រឹត្តិការណ៍ចែកសំបុត្រ ដោយមិនគិតថ្លៃ មិនអាចគ្រប់ទៅនឹងចំនួនអ្នកចង់ចូលរួមទស្សនា ហើយពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដែលជាទីតាំងប្រកួតជម្រុះប្រចាំពូលរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា និងពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៃប្រភេទវិញ្ញាសាបាល់ទាត់បុរសនេះ ក៏មិនអាចផ្ទុកចំនួនអ្នកទស្សនាបាល់ទាត់ដ៏ច្រើនអស់ដូចគ្នា។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតបើកឆាកប្រចាំពូល A រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមទីម័រខាងកើត រួមទាំងជំនួបរវាងក្រុមឥណ្ឌូនេស៊ី និងហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី ២៩ ខែមេសា ខាងមុខនេះ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការចែកជូនសំបុត្រដោយឥតគិតថ្លៃចំនួន ១៤ ៣០០ សន្លឹក កាលពីថ្ងៃទី ២៤ ខែមេសា ប៉ុន្តែសំបុត្រនេះ ត្រូវបានចែកអស់ត្រឹមរយៈពេលជាង ១ ម៉ោង។ចំណែកសំបុត្រ ចំនួន ៥ ០០០ សន្លឹកទៀត ដែលគណៈកម្មាធិការជាតិ CAMSOC បានដាក់ចែកជូន ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃទី ២៤ ខែមេសា នោះដែរ ក៏ត្រូវបានចែកអស់គ្មានសល់ ធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់ទៀត មិនអាចមានសំបុត្រ ចូលរួមទស្សនាផ្ទាល់ សម្រាប់ការប្រកួតនេះបាន៕

football

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម