លោកនាយករដ្ឋមន្រ្តីថៃ​ អំពាវនាវឱ្យ​ឈប់ប្រកែកគ្នារឿង «គុនខ្មែរ» និង «Muay Thai» ព្រោះ​គ្មាននរណាអាចយក Muay Thai បានទេ

ចន្ទអូចា

នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​ឈប់​ប្រកែកគ្នា​ជុំវិញ ប្រធានបទ «គុនខ្មែរ» និង «Muay Thai» ដោយ​លោកបានអះអាង​ថា Muay Thai ជា​ផ្នែក​មួយ​នៃ​វប្បធម៌ថៃ ដែលគ្មាននរណាម្នាក់ អចយកពីថៃបានទេ។

ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទអូចា បាន​អំពាវ​នាវ​​បែបនេះ​ នៅ​ក្នុងអំឡុងពេល លោក​បាន​​ចូលរួមក្នុងកម្មវិធីមួយ រៀបចំដោយក្រសួងវប្បធម៌ថៃ នៅវិមានរដ្ឋាភិបាល ដើម្បី​ផ្សព្វ​​ផ្សាយ​ពី «ទិវា​ Muay Thai» នា​ថ្ងៃទី​៣១ ខែមករានេះ ហើយ​ទិវា​នេះ គ្រោង​នឹង​ប្រារព្ធ​នៅ​រៀង​រាល់​ថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពី​គណៈរដ្ឋមន្រ្តី​របស់ប្រទេស​ថៃ បានកំណត់ កាលពីថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១១ និងបានប្រារព្វ​ទិវា Muay Thai នេះ ជា​លើកដំបូង កាលពីថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១២មក។

Category Top

លោកប្រយុទ្ធ

លោក ប្រាយុទ្ធ បាន​ថ្លែង​ថា វាមិនចាំបាច់ឡើយ ក្នុងការប្រកែកគ្នា ហើយគ្មាន​នរណា​ម្នាក់​អាច​យក Muay Thai​ ពីថៃបានឡើយ។ បើទោះនរណានិយាយអ្វីក៏ដោយ វា​មិន​គួរ​វិវឌ្ឍ​​ទៅ​ជា​ជម្លោះ​នោះ​ទេ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការអំពាវនាវឱ្យប្រជាជន​ថៃ ឈប់វែកញែកពីប្រធានបទគុនខ្មែរ និង Muay Thai នេះ ក៏​ព្រោះ​តែ​អ្នកគាំ​ទ្រ​ថៃ និងកម្ពុជា បានប្រើ​បណ្តាយសង្គម វាយ​ប្រហារគ្នា​ទៅវិញ​ទៅមក បន្ទាប់ពី​គណៈកម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ (CAMSOC) បាន​សម្រេច​ដាក់​ពាក្យ «គុនខ្មែរ» ជំនួសពាក្យ «Mauy Thai» ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម