លី បូរមី បានឈ្នះមេដាយមាស ដំបូងគេ ឱ្យម្ចាស់​ផ្ទះកម្ពុជា ក្នុងការ​ប្រកួត​ជើងឯក​អាស៊ាន

កីឡាករវ៉ូវីណាម កម្ពុជា

កីឡាករ​ដ៏​ឆ្នើម​នៃ​ប្រភេទ​កីឡា​វ៉ូវីណាម លី បូរមី បាន​ក្លាយជា​បេក្ខភាពដំបូងគេ ដែល​ដណ្តើម​បាន​មេដាយមាស​ជូនម្ចាស់​ផ្ទះ​កម្ពុជា មុនគេ ពី​ការ​ប្រកួត​កីឡាវ៉ូវីណាម​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើកទី៦ ឆ្នាំ២០២៣ ដែលកំពុង​ធ្វើ​នៅក្នុងសាល​​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

មេដាយមាស​ដំបូង​របស់​ លី បូរមី គឺរូបគេ​ដណ្តើម​បាន នៅ​លើ​ការ​ប្រកួត​មេគុន​សម្តែង Five gate form Male ដោយការ​ប្រកួតនេះ ម្ចាស់មេដាយមាសពិភព​លោក បូរមី ធ្វើ​បានពិន្ទុ​សរុបចំនួន២៧១ពិន្ទុ គឺ​ច្រើនជាងគេ ពីការ​ផ្តល់ពិន្ទុ​របស់​ចៅ​ក្រម​ទាំង​​៥នាក់ ដោយក្នុង​នោះ​ចៅក្រមទី​១ បាន​ផ្តល់៩០​ពិន្ទុ ទី​២ ៩១ពិន្ទុ ទី​៣ ៨៩​ពិន្ទុ ទី​៤ ៩២ពិន្ទុ និង​ចៅ​ក្រម​ទី​៥ ​បាន​ផ្តល់​ឱ្យ​​៩០​ពិន្ទុ។

Category Top

វ៉ូវីណាម កម្ពុជា

បន្ថែម​លើការ​ឈ្នះបានមេដាយមាស​នេះ លី បូរមី រួមទាំង​អត្តពលិក​កម្ពុជាចំនួន​២៦នាក់​ទៀត នៅ​សល់​ការ​ប្រកួតប្រជែង លើ​វិញ្ញាសា​ជា​ច្រើន​ទៀត ព្រោះការ​ប្រកួតជើងឯក​អាស៊ាន​នេះ មានការ​ប្រកួត​រហូត​ដល់​៣០​វិញ្ញាសា និងមានប្រទេស​ចូល​រួមចំនួន៧ រួម​​មាន​ប្រទេស​ថៃ ​មី​យ៉ា​ន់ម៉ា​ ឥណ្ឌូនេស៊ី​ ហ្វីលី​ពីន ឡាវ ​វៀត​ណា​ម និងកម្ពុជា ​ជាម្ចា​ស់ផ្ទះ​ ដោ​យមា​ន​​អ​ត្តព​លិ​កចូ​ល​រួម​​សរុប​​២០​២​​នាក់​ ថ្នា​ក់ដឹ​កនាំ​ប្រ​តិ​ភូ​២៤​នាក់ ​អាជ្ញា​កណ្តា​លចៅ​ក្រ​ម ១៧នាក់ និ​ង​គ្រូ​បង្វឹក​២៤​នាក់ ហើយការ​ប្រកួត បានចាប់​ផ្តើម កាលពី​ថ្ងៃទី​២៥ និងបញ្ចប់ នៅថ្ងៃទី​៣០ ខែមីនា ខាងមុខ​នេះ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម