លីគ​២ ត្រូវ​​ប្រកួតបញ្ចប់រដូវ​កាល នៅថ្ងៃនេះ ខណៈ​ក្រុមអគ្គិសនីកម្ពុជា នគរបាលជាតិ និង​​ អាយអេសអាយ សុទ្ធតែ​មានឱកាស​ឈ្នះពាន

ក្រុម អគ្គិសនី

ការ​ប្រកួត​លីគ២ ប្រចាំ​ឆ្នាំ​២០២២ នឹង​ត្រូវប្រកួតបញ្ចប់​រដូវ​កាល នៅរសៀលម៉ោង ៣:៤៥ ថ្ងៃ​អាទិត្យ​នេះ ហើយវាក៏ជាពេល​ដែល​ក្រុម​កំពុងឈរ​នៅកំពូល​តារាងទាំង​៣ អាយអេស​អាយ​​ដង្កោរសែនជ័យ អគ្គិសនីកម្ពុជា និង​នគរបាលជាតិ ត្រូវ​ប្រកួត​ប្រជែង​គ្នា ដោយ​ប្រឈម និង​ដោយ​ប្រយោល ដើម្បីដណ្តើម​គ្នា​យក​លេខ​១ផងដែរ ខណៈ​ក្រុមកោះកុងអេហ្វស៊ី ក៏​អាច​​​នឹង​មាន​ឱកាស ឡើងមកកាន់​តំបន់កំពូល​តារាង​ទាំង​៣ (Top3) ដើម្បី​អាច​មានឱកាស បាន​​ឡើង​ទៅ​លេង​នៅលីគកំពូល​កម្ពុជា ឆ្នាំ​២០២៣ ផងដែរ។

ដោយសារ​តែ​ក្រុម​អាយអេសអាយដង្កោរសែន​ជ័យ អគ្គិសនីកម្ពុជា និងក្រុមនគរ​បាល​ជាតិ មាន​៤៨ពិន្ទុ​ស្មើ​គ្នា ហេតុ​នេះគណៈកម្មការ​រៀបចំការ​ប្រកួត​របស់សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​កំណត់ពីរូបមន្តនៃការ​បូកសរុប​​ពិន្ទុ​រួចរាល់អស់ហើយ ចំពោះ​ក្រុម ដែល​នឹងត្រូវ​ឈ្នះ​ពាន នៅក្រោយការ​ប្រកួត​លើក​ទី​២២​ចុងក្រោយ នៅថ្ងៃ​អាទិត្យ​នេះ។

Category Top

កីឡាករអគ្គិសនី

តែទោះបីជា​យ៉ាងណា ដោយសារ​តែ​នៅសប្តាហ៍នេះ ​ក្រុមអាយអេសអាយ​ដង្កោសែន​ជ័យ ត្រូវ​ប្រកួតគ្នាជាមួយក្រុមនគរបាលជាតិ ហេតុ​នេះ ក្រុម​អគ្គិសនីកម្ពុជា អាច​មានភាគ​រយច្រើន ក្នុងការ​លើក​ពាន គឺ​យ៉ាងហោចណាស់ ក៏បានតំណែង​ជើងឯក​រង​ផងដែរ ដោយសារ​លើក​នេះ អគ្គិសនីកម្ពុជា ត្រូវ​ទទួល​ក្រុម​ខេត្តត្បូងឃ្មុំ ដែល​គេ​មើល​ឃើញ​ថា នឹង​អាច​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម។

ជាមួយគ្នា​នេះ ក្រុម​កោះកុងអេហ្វស៊ី ដែល​កំពុងឈរ​នៅចំណាត់ថ្នាក់លេខ​៤ ក៏​អាច​នឹង​ទទួល​​បាន​ផល ពីការ​ជួបគ្នារវាង​​ក្រុមអាយអេសអាយ​ដង្កោរសែន​ជ័យ និង​ក្រុមនគរបាលជាតិ នៅ​​​ថ្ងៃ​នេះ​ផងដែរ គឺមានន័យ​ថា រវាងក្រុមទាំង​២នេះ ក្រុមណាចាញ់ នឹង​អាច​ធ្លាក់មក​ឈរ​នៅ​លេខ​៤ ព្រោះ កោះកុងអេហ្វស៊ី អាច​នឹងយក​ឈ្នះក្រុមសាលា​កីឡាបាល់​ទាត់ជាតិ ដោយមិន​សូវបារម្ភ​ឡើយ។

ក្រុមអាយអេសអាយ

ផ្ទុយពីនេះ​បើ​ក្រុមអាយអេសអាយ​ដង្កោសែន​ជ័យ និង​ក្រុមនគរបាលជាតិ បានបញ្ចប់​ដោយ​​លទ្ធផលស្មើ​គ្នាវិញ នោះ​ក្រុមកោះកុងអេហ្វស៊ី នឹងឈរនៅលេខ​៤ដដែល ទោះពួកគេ អាច​យក​​ឈ្នះ​ក្រុមសាលា​កីឡាបាល់​ទាត់ជាតិ​ ហើយ​ក៏គ្មានឱកាស បានឡើង​ទៅប្រកួត​នៅ​លីគ​កំពូល ឆ្នាំ​២០២៣នោះ​ដែរ ព្រោះ​លក្ខខណ្ឌ​នៃការ​កំណត់​យក​ក្រុមឡើងទៅ​លេង​នៅ​លីគ​កំពូលនេះ បាន​កំណត់​រួច​ហើយ គឺ​ក្រុមលេខ​១ និងលេខ​២ នៃលីគ​២ ឡើងទៅ​ដោយស្វ័យ​ប្រវត្តិ ចំណែក​​ក្រុមលេខ​៣​លីគ​២ ត្រូវប្រកួតជម្រុះជាមួយ​ក្រុម​គិរីវង់សុខសែនជ័យ ដែល​ឈរនៅ​លេខ​៨ នៃ​លីគកំពូល​កម្ពុជា ឆ្នាំ​២០២២​នេះ ដើម្បីយក​ក្រុម​ឈ្នះ ឡើង​ទៅលេង នៅលីគ​កំពូល ឆ្នាំ​២០២៣៕

ក្រុមប៉ូលិស

តារាងការប្រកួត

តារាងក្រុមអាចក្លាយជាជើងឯក

តារាងពិន្ទុលីគ២

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម