លីគបាល់ទះលើកដំបូង ហ៊ុន សែន «តេជោលីគ» ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានបង្ហាញការសាទរ

ការប្រកួតលីគបាល់ទះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសហព័ន្ធប្រសិទ្ធនាមថា «តេជោលីគ» ឆ្នាំ២០២៣/២៤ បានបើកការប្រកួតជាផ្លូវការ ចុះឈ្មោះ 188Asia  កាលពីចុងសប្ដាហ៍កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងផុសផុលពីមហាជន ពិសេសអ្នកសេ្នហាវិស័យកីឡាបាល់ទះជាតិ ។

Category Top

ពិធីបើកលីគបាល់ទះក្របខណ្ឌអាជីពលើកដំបូងនៅកម្ពុជា ធ្វើឡើងក្រោមវត្តមានឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ហើយដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រថ្មីក្នុងវិស័យបាល់ទះនេះ សហព័ន្ធក៏បានរៀបចំឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមវិសាខា របស់កម្ពុជា និងក្រុម Sanezt Khanh Hoa មកពីខេត្តខាញ់ហ្វា ប្រទេសវៀតណាម ខណៈលទ្ធផលក្រុមតំណាងកម្ពុជា បានយកឈ្នះ ៣-១សិត ។

 

ក្រោយពិធីបើកនេះដែរ ការប្រកួតផ្លូវការ «តេជោលីគ» ក៏ចាប់ផ្ដើម ដោយលទ្ធផលការប្រកួតជម្រុះជុំទី១ រយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះ ២ប្រកួតជាប់គ្នា គឺឈ្នះខេត្តព្រះសីហនុ ៣-០សិត និងឈ្នះកងពលធំអន្ដរាគមន៍លេខ៣ ក្នុងលទ្ធផល ៣-១សិត ។ រីឯក្រសួងមហាផ្ទៃ បានឈ្នះក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-១សិត និងក្រុមវិសាខា បានយកឈ្នះក្រុមស្នងការនគរបាលខេត្តកណ្ដាល ៣-០សិត និងឈ្នះក្រុមស្នងការនគរបាលខេត្តពោធ៍សាត់ ៣-០សិតដូចគ្នា ។

គួរដឹងថា ការប្រកួតលីគបាល់ទះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬតេជោលីគ ឆ្នាំ២០២៣/២៤ នេះ គឺមានបេក្ខភាព ៨ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួត បែងចែកជា ៣ជុំ រួមមានជុំទី១ បេក្ខភាពទាំង ៨ក្រុម ត្រូវជួបគ្នា ១ជើង បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៦ នឹងត្រូវជួបគ្នា ១ជើងទៀត នៅជុំទី២ ដើម្បីចម្រាញ់យកក្រុមខ្លាំង ៤ក្រុមចុងក្រោយ ធ្វើការប្រកួតនៅជុំទី៣ ដែលជាការប្រកួតខ្វែង មានន័យថា ក្រុមលេខ១ ត្រូវជួបក្រុមលេខ៣ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៤ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមជើងឯកតែម្ដង គ្រាដែលប្រាក់រង្វាន់ក្រុមជើងឯក នឹងទទួលបាន ៦០លានរៀល ។

ចំពោះគោលបំណងសំខាន់ នៃការរៀបចំ តេជោលីគ នេះ គឺសហព័ន្ធចង់បើកឱកាសឲ្យក្លិបបាល់ទះអាជីពនៅកម្ពុជា មានការប្រកួតប្រជែងកម្រិតស្ដង់ដារមួយ ដើម្បីឈានទៅរកការទទួលស្គាល់ ទាំងថ្នាក់តំបន់ អាស៊ី និងពិភពលោក ដោយសហព័ន្ធនឹងព្យាយាម ដើម្បីឲ្យសហព័ន្ធបាល់ទះអន្ដរជាតិ ទទួលស្គាល់ ដើម្បីកម្ពុជាមានឱកាសចូលរួមការប្រកួតជើងឯកអន្ដរជាតិនានា ។ ម្យ៉ាងវិញទៀត ក៏ដើម្បីជំរុញការផ្សព្វផ្សាយវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែល្បីល្បាញ ពិសេសជំរុញសមត្ថភាព និងបច្ចេកទេសកីឡា ដើម្បីពង្រឹងធនធានកីឡាករជម្រើសជាតិត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម