លីគចេញថ្មី European Super League បញ្ចេញរូបមន្តប្រកួត និងចំនួនក្រុមចូលរួម

ផែនការកែលម្អសម្រាប់លីគកំពូលអឺរ៉ុប European Super League ដ៏ចម្រូងចម្រាស ត្រូវបានប្រកាសបន្ទាប់ពីតុលាការកំពូលបានសំរេចថាការហាមឃាត់ក្លិបមិនឱ្យចូលរួមគឺខុសច្បាប់។ ចុះឈ្មោះ 188Asia

Category Top

គម្រោង និងរូបមន្តប្រកួតសម្រាប់ប្រព័ន្ធលីគនេះ នឹងរួមបញ្ចូលក្លឹបបុរសចំនួន ៦៤ និងក្លឹបនារីចំនួន ៣២ ។ ផែនការសម្រាប់ទម្រង់ ESL ថ្មីនឹងប្រកួតប្រជែងជាមួយការប្រកួត UEFA បច្ចុប្បន្ន។

 

សម្រាប់រូបមន្តប្រកួតផ្នែកបុរសដែលមាន ៦៤ ក្លិបចូលរួមនឹងត្រូវបែងចែកជា ៣ ក្របខណ្ឌពីលើចុះក្រោម Star Gold និង Blue ដែលរួមមានទាំងការកាត់ចេញ និងឡើងពីក្របខណ្ឌនីមួយៗទៅតាមចំណាត់ថ្នាក់។

សម្រាប់លីគ Star និង Gold មាន ៣២ ក្រុមចែកចេញជាពីរពូល ក្នុងមួយពូលមាន ១៦ ក្រុម។

ចំណែកលីគ Blue មាន ៣២ ក្រុមចែកជា ៤ ពូល ក្នុងមួយពូលមាន ៨ ក្រុម។

កាលវិភាគប្រកួតគឺចាប់ផ្តើមពីខែកញ្ញាដល់ខែមេសា ខណៈក្លិបនីមួយៗត្រូវប្រកួតគ្នាផ្លាស់ប្តូរទឹកដី។

ក្លិបដែលឈរលើគេនៃលីគនីមួយៗ នឹងត្រូវឡើងប្រកួតវគ្គ Play-Off រកជើងឯក។

ចំណែកលីគនារីដែលមានសរុប ៣២ ក្រុមនោះ ត្រូវបែងចែកជា ២ លីគ។

 

ជុំវិញការប្រកាសបង្កើតលីគដ៏ចម្រូងចម្រាសនេះដែរ Manchester United បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេនៅតែ “ប្តេជ្ញាចិត្តពេញលេញ” ចំពោះការប្រកួតរបស់ UEFA ។

 

United គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលបង្កើត ESL កាលពីដើម ប៉ុន្តែបានចាកចេញវិញបន្ទាប់ពីការថ្កោលទោសយ៉ាងទូលំទូលាយនៃផែនការនេះ។

 

ក្លឹបបាននិយាយថាជំហររបស់ពួកគេ “មិនផ្លាស់ប្តូរទេ” ហើយពួកគេនៅតែខិតខំប្រឹងប្រែង “កិច្ចសហប្រតិបត្តិការជាវិជ្ជមានជាមួយ UEFA, Premier League និងក្លឹបផ្សេងទៀតតាមរយៈ ECA [European Clubs Association] លើការអភិវឌ្ឍន៍ជាបន្តនៃកម្មវិធីបាល់ទាត់អ៊ឺរ៉ុប” ។

 

រំលឹកថា​រឿងបង្កើត ESL បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២១ នៅពេលដែលព័ត៌មានបានបែកធ្លាយថាក្រុមចំនួន ១២ រួមទាំងក្រុមអង់គ្លេស Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham បានចុះឈ្មោះចូលរួម។

 

មានការខឹងសម្បារ និងការថ្កោលទោសយ៉ាងទូលំទូលាយពីអ្នកគាំទ្រ លីគក្នុងស្រុកអឺរ៉ុប និងសូម្បីតែរដ្ឋាភិបាល ដែលនាំទៅដល់ការដួលរលំនៃផែនការក្នុងរយៈពេល ៧២ ម៉ោង៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម