របួស Mbappe និង​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ ធ្វើ​ឲ្យ PSG ស្ថិតក្នុង​វិបត្តិ មុន​ប៉ះ​ Bayern

Neymar

ក្រុម Paris Saint-Germain នឹង​ធ្វើ​ដំណើរ​ទៅកាន់​ការ​ប្រកួត​ដ៏​សំខាន់​របស់​ពួក​គេ​ក្នុងក្រប​ខ័ណ្ឌ Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយនឹងក្រុម Bayern Munich នៅ​សប្តាហ៍នេះ ដោយ​គ្មាន​តារាឆ្នើម Kylian Mbappe ស្រប​ពេល​ដែល​ក៏​​មាន​​​កង្វល់​នានា ជុំ​​វិញភាព​រឹង​មាំ​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi និង​ការ​ធ្លាក់​ចូល​​វិបត្តិ​ បន្ទាប់​ពីចាញ់​​២​លើក​ជាប់​ៗ​គ្នា​ ផងដែរ​។

សម្ពាធនានា កំពុង​តែ​ធ្លាក់​ទៅលើ​លោក​គ្រូបង្វឹក Christophe Galtier ដោយ​សារ​តែ​ការ​ប្រកួត​ក្នុង​យុទ្ធ​​នា​ការ​អឺ​រ៉ុប ​តែង​តែ​ជា​ចំណុច​កាត់សេចក្តី​នៅ​រាល់​រដូវ​កាល​ទាំង​អស់​សម្រាប់​ក្រុម PSG ក្នុង​យុគ​សម័យ​កាល​ដឹកនាំ​របស់​ម្ចាស់​ក្លិប​ជា​មហា​សេដ្ឋី​សញ្ជាតិ​កា​តា ហើយពួក​គេ​តែង​តែ​មាន​ទម្លាប់​​​នៃ​ការ​ធ្លាក់​ចេញ​ក្នុងដំណាក់​កាល​ដ៏សំខាន់​បែបនេះ​។

Category Top

Messi

ដើម្បី​បង្កើត​ឲ្យ​​មាន​​ការ​ធូរស្រាល ​លោក Galtier ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធ​ផល​ដែល​គ្រូបង្វឹក​មុន​​ៗ​ធ្វើ​​មិន​បាន ពោល​គឺ​ការ​ឈ្នះពាន Champions League ក្រោយពី​ក្លិប PSG បាន​បញ្ចុះ​បញ្ចូល​ឲ្យ Mbappe បន្ត​កុង​ត្រា​ថ្មី និង​បន្ត​នៅ​ជាមួយនឹង​ពួក​គេ ​កាលពីឆ្នាំ​មុន ជាង​ការ​ចូល​រួម​ជាមួយនឹងក្លិប Real Madrid​។

ពួកគេ​បាន​ធ្លាក់​ចេញ​ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​ចំនួន​៤​លើក ក្នុង​ចំណោម​៦​រដូវកាល ហើយ​ការ​ធ្លាក់​ចេញ​របស់​ពួក​គេ​បាន​កើត​ឡើងពេល​ប៉ះ​ជាមួយនឹងក្រុម Real Madrid ក្នុង​ដំណាក់​កាល​ដូចគ្នា ក៏ដូច​ជា​ពេលជួបក្រុម Barcelona ក្នុង​ឆ្នាំ​២០១៧ និង Manchester United ក្នុងឆ្នាំ​២០១៩​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម