របួសទៀតហើយ! Neymar ត្រូវវះកាត់ ACL និងសម្រាក ៩ខែ

ខ្សែប្រយុទ្ធប្រេស៊ីល និង Al-Hilal, Neymar នឹងត្រូវទទួលការវះកាត់ បន្ទាប់ពីរងរបួសដាច់សសៃពួរជង្គង់ខាងឆ្វេងអំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីល។

Category Top

 

កីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលាននៅវគ្គទី ១ អំឡុងការប្រកួតចាញ់អ៊ុយរូហ្កាយ ២-០ ព្រឹកថ្ងៃពុធម្សិលមិញនៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦។ គេមិនទាន់ដឹងច្បាស់នៅឡើយថា Neymar នឹងសម្រាកព្យាបាលរបួសរបស់ខ្លួនរយៈពេលប៉ុន្មាននៅឡើយ តែតាមការប៉ាន់ស្មានអាចសម្រាកដល់ទៅ ៩ ខែឯណោះ។

 

កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានរងរបួសជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅជាមួយ PSG, Neymar មានរបួសកជើងទាំងសងខាងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ និងរបួសដែលធ្វើឱ្យគេ អវត្តមានពីក្រុមប្រេស៊ីល ២ ដំបូងនៅ World Cup 2022 ឆ្នាំមុនផងដែរ។

 

កាលពី World Cup 2014 នៅក្នុងទឹកដីប្រេស៊ីល Neymar មានរបួសបាកឆ្អឹងខ្នងនៅពេលត្រូវមួយជង្គង់របស់ Juan Zuniga ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់នឹងកូឡុំប៊ី។ ប្រេស៊ីលឈ្នះការប្រកួតនោះតែ Neymar ត្រូវអវត្តមានការប្រកួតនៅសល់ ខណៈប្រេស៊ីលក៏ចាញ់អាល្លឺម៉ង់ធ្ងន់ក ៧-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម