រដូវកាលកន្លងទៅ Real Madrid រកចំណូលបានច្រើនជាងគេ ខណៈ Man City ជាប់លេខ ២

ក្លិបបាល់ទាត់យក្សអេស្ប៉ាញ Real Madrid បានឡើងទៅឈរពីលើក្លិបអង់គ្លេស Manchester City វិញហើយ ចុះឈ្មោះ 188Asia ជាក្លិបដែលរកចំនូលបានច្រើនជាងគេ នេះបើតាមការសិក្សាទិន្នន័យដែលលំអិតដោយ Deloitte។

Category Top

 

Deloitte ជាក្រុមហ៊ុនឯកជនធំបំផុតមួយរបស់ពិភពលោក ដែលមានក្រុមការងារជំនាញក្នុងការធ្វើវិសោធនកម្ម ហិរញ្ញវត្ថុប្រាក់ចំនូលតាមរយៈការសិក្សាច្បាស់លាស់ពីប្រភពចំនូលរបស់ក្លិបនីមួយៗ។ បើតាមការសិក្សាលំអិតរបស់ Deloitte ឱ្យដឹងថា Real Madrid រកចំនូលបាន ៨៣១ លានអឺរ៉ូឈរលើគេក្នុងតារាង Money League ក្នុងរដូវកាល ២០២២-២៣ កន្លងទៅ។

 

ក្លិបអង់គ្លេស Manchester City បានធ្លាក់មកលេខ ២ វិញរកចំនូលបាន ៨២៦ លានអឺរ៉ូ ទោះបីក្លិបឈ្នះជើងឯក ៣ ក្នុងមួយរដូវកាលមុនរួមមាន Premier League, Champions League និង FA Cup ក្តី។

 

ប្រាក់ចំនូលនៅក្នុងតារាងក្លិបដែលរកប្រាក់ចំនូលបានច្រើនបំផុតចំនួន ២០ ក្លិបនោះ គេឃើញមានការកើនឡើងប្រាក់ចំនូល ១៤% ពោលគឺសរុប ១០.៥ ពាន់លានអឺរ៉ូ។ ក្នុងចំនោម ២០ ក្លិបនោះមានប្រាក់ចំនូលជាមធ្យមច្រើនជាង ៥០០ លានអឺរ៉ូ។

 

Real Madrid ឡើងឈរលើគេលើកនេះគឺជាលើកដំបូងហើយតាំងពីរដូវកាល ២០១៧-១៨ ទោះបីរដូវកាលមុន ពួកគេចាញ់ Man City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL បានត្រឹមជើងឯករងនៅ La Liga តែឈ្នះជើងឯក Copa del Rey, UEFA Super Cup និង FIFA Club World Cup។

ក្រៅពី Real Madrid និង Man City ដែលឈរលេខ ១ និងលេខ ២ ចំណែកលេខ ៣ គឺក្លិបបារាំង Paris Saint Germain រកចំនូលបាន ៨០២ លានអឺរ៉ូ លេខ ៤ Barcelona រកបាន ៨០០ លានអឺរ៉ូ និងលេខ ៥ Manchester United រកបាន ៧៤៦ លានអឺរ៉ូ។

 

ចំណែក Liverpool ជាក្រុមដែលធ្លាក់ចុះប្រាក់ចំនូលច្រើនជាងគេពីលេខ ៣ ទៅលេខ ៧ រកបានត្រឹម ៦៨៣ លានអឺរ៉ូ ក្រោយបានត្រឹមលេខ ៥ នៅ Premier League និងធ្លាក់ត្រឹមវគ្គ ១៦ ក្រុមនៅ UCL រដូវកាលមុន។

 

Spurs, Chelsea និង Arsenal សុទ្ធតែស្ថិតក្នុងលំដាប់ Top10 ខណៈ West Ham លេខ ១៧ និង Newcastle លេខ ១៨៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម