រក​ឃើញ​ម្ចាស់មេដាយមាស​ទាំង​១៤ប្រភេទ​ទម្ងន់ ប៉ុន្តែ​ការចាញ់​របស់ ឃីម បូរ៉ា ហាក់មិនទំនង​សោះ

ជយលាភី

កីឡាករ កីឡាការិនី​ចំនួន​១៤នាក់ បាន​ឈ្នះ​មេដាយមាស ទៅតាម​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន ក្នុង​ការ​ប្រកួត​កីឡាប្រដាល់​គុនខ្មែរ​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២២ ដែល​ទើបបាន​បញ្ចប់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ប៉ុន្តែ​ការសម្រេច​ឱ្យ ឡុន បេនលឿន ឈ្នះ​ពិន្ទុ ឃីម បូរ៉ា ហាក់មិនទំនង​ទាល់​តែសោះ។

តាម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ទាំង​១៤​ប្រភេទ​ទម្ងន់ ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​សង្វៀន​ថោន ហើយ​ក៏មាន​ការ​ផ្សាយផ្ទាល់​ផង​នោះ គឺ​អ្នក​ទស្សនា​ភាគ​ច្រើន បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ប្រកួតរវាងជើង​ខ្លាំង ព្រំ សំណាង និង ហេង វិច្ឆ័យ ក្នុង​ប្រភេទ​ទម្ងន់​៨១គីឡូក្រាម ព្រោះ​នៅមុនការ​ប្រកួតនេះ​១​ថ្ងៃ ពោលគឺ​​នៅរាត្រី​ថ្ងៃពុធ ព្រំ សំណាង បានប្រើ​កម្លាំ​ង​អស់ពី​ខ្លួន និង​មាន​ពងបែក​នៅ​បាត​ជើង​ផងដែរ ក្នុងពេល​រូបគេខំបីប្អូន​ស្រី​របស់​ខ្លួន​រហូត​ដល់ ៨:១៦ ម៉ោង ក្នុង​ព្រឹត្តិការណ៍​​បីស្រ្តីពិភពលោក។

Category Top

ជើងខ្លាំងប្រដាល់

បើទោះបីជាការ​ព្យាយាម​នោះ បានជួយ​ឱ្យ ព្រំ សំណាង ទទួលបានលេខ​២ និង​បានរង្វាន់​ឡាន​ថ្មី​១​គ្រឿង​ ដូច​បុរសលេខ​១ ​មកពី​ខេត្តតាកែវ លោក យិន សំអុល ប៉ុន្តែ​គេជឿថា ការ​បាក់​កម្លាំង​របស់ ព្រំ សំណាង នឹងប៉ះពាល់​ដល់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​របស់​គេ ជាមួយ ហេង វិច្ឆ័យ។ តែទោះបីជាយ៉ាង អ្វីៗ វា​មិន​ដូច​ការ​គិត​នោះ​ទេ ព្រោះ ព្រំ សំណាង បានប្រើពេល​មិន​ដល់​១នាទី​ផង ដោយ​បានបុកជង្គងចូលពេញៗ នាំ​ឱ្យ​លោកអាជ្ញាកណ្តាល បញ្ឈប់​ការ​ប្រកួត ខណៈ ហេង វិច្ឆ័យ បាន​ក្រវី​ក្បាល សុំចុះចាញ់ដោយ​អស់​ចិត្ត។

ផ្ទុយ​ពីនេះ​ការ​ប្រកួត​រវាង ឃីម បូរ៉ា និង ឡុង បេនលឿន មានភាព​ស្វិត​ស្វាញ​ខ្លាំង។ បើទោះបីជា ឃីម បូរ៉ា បានតគីឡូ​ឱ្យ ឡុង បេនលឿន គឺ​អ្នក​មាន​​ទម្ងន់ត្រឹម​៦០​គីឡូក្រាម ឡើង​ទៅវ៉ៃជាមួយ​អ្នកមានទម្ងន់​៦៣,៥គីឡូក្រាម ប៉ុន្តែ​តាម​រយៈការ​ប្រកួតត្រឹម​៣ទឹក​នោះ គេ​មើលឃើញ​ថា បូរ៉ា បាន​វាយចំគោលដៅ​ល្អ​ជាង។

ព្រំ សំណាង

ថ្វីបើ ឃីម បូរ៉ា តែងតែ​បង្ហាញ​ភាព​ទន់​ជ្រាយ នៅចុង​ទឹក​នីមួយៗ ក្រោមការ​តាម​ចាប់បុក​ជង្គង់​របស់ ឡុង បេនលឿន តែ​បើគិតពីចំនួន​វាយចំគោលដៅ គឺ បូរ៉ា មានប្រៀប​ជាង និងសម​ទទួល​បាន​ជ័យជម្នះ ក្នុងការ​ប្រកួតនេះ ក៏​​ប៉ុន្តែ​រូបគេ ត្រូវបាន​ប្រកាស​ឱ្យ​ចាញ់ពិន្ទុ ឡុង បេនលឿន ទាំង​មិនទំនង និង​បាន​ត្រឹម​មេដាយ​ប្រាក់ សម្រាប់​ការ​ប្រកួត​ថ្នាក់ជាតិ ទម្ងន់​៦៣,៥គីឡូក្រាម​នេះ។

យ៉ាង​ណាក៏ដោយ វា​មិនមែនជា​រឿង​លើក​ទី​១​នោះ​ទេ ដែល ឃីម បូរ៉ា បានជួប​រឿង​អយុត្តិធម៌​បែបនេះ ព្រោះ​កាល​ប្រកួតផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់ នៅ​សង្វៀនប៉ុស្តិ៍​លេខ​៥ ជាមួយ ឈុត សេរីវ៉ាន់ថង ក៏ បូរ៉ា ត្រូវបានសម្រេចឱ្យ​ចាញ់ ដោយ​អយុត្តិធម៌ ហើយការ​ប្រកួតក្នុង​ព្រឹត្តិការណ៍ គុនខ្មែរ​អល​ស្តារ កាលពី​ពេលថ្មីៗ​នេះ ឃីម បូរ៉ា ត្រូវបានសម្រេច​ឱ្យ​ចាញ់កីឡាករ​ថៃ ដូចគ្នា បើទោះបីជា​អ្នកគាំទ្រ​ភាគ​ច្រើន បានមើលឃើញ​ថា អ្នក​ប្រយុទ្ធមកពី​ខេត្ត​បន្ទាយ​មានជ័យ​រូបនេះ សមនឹង​ឈ្នះក៏​ដោយ។

13

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​ទៀត កីឡាករ ឈុត ស៊ីនា បាន​ឈ្នះ​មេដាយមាស ក្នុង​ប្រភេទទម្ងន់​៤៥គីឡូក្រាម រីឯ ឡុង ពិសិដ្ឋ បាន​ក្លាយជា​ម្ចាស់មេដាយមាស ទម្ងន់​៤៨គីឡូក្រាម ចំណែក​កីឡាការិនី ឆា ចាន់ដេង បាន​ឈ្នះមេដាយមាស​ ទម្ងន់​៤៨​គីឡូក្រាម។ ជាមួយគ្នា​នេះ ជើងខ្លាំង ខាំ ខ្លានាង បានក្លាយជា​ម្ចាស់មេដាយមាស​ ទ​ម្ងន់​៥១គីឡូក្រាម ខណៈ​មេដាយទម្ងន់​ផ្នែកនារី បាន​ទៅកីឡាការិនី​ស្រស់សោភា ទូច ចាន់វត្តី។

ចំពោះការ​ប្រកួត​ទម្ងន់​៤៥គីឡូក្រាម​វិញ លេខ​១ បាន​ទៅ​កីឡាករ ហ៊ឹម គឹមរៀង រីឯកីឡាការិនី នៅ ស្រីពៅ បាន​ឈ្នះមេដាយមាស ទម្ងន់​៥៤គីឡូក្រាម។ ចំណែក​កីឡាករ ឃួន ឡាំងកូស៊ីន បាន​ឈ្នះ​មេដាយមាស ទម្ងន់​៥៧គីឡូក្រាម ហើយកីឡាករ ឈុត សេរីវ៉ាន់ថង បាន​លេខ​១ ក្នុងទម្ងន់​៦០គីឡូក្រាម ខណៈ​មេដាយមាស​ផ្នែកនារី ក្នុងទម្ងន់នេះ បាន​ទៅ​កីឡាករិនី ទួន ស្រីភីន។ ចំពោះ​ជើង​ខ្លាំង  ឡៅ ចិត្រា បាន​ឈ្នះ​មេដាយមាស ទម្ងន់​៦៧គីឡូក្រាម និងកីឡាករ រី បូរាជ បាន​ឈ្នះមេដាយមាស ក្នុងទម្ងន់​៧១គីឡូក្រាម៕

12

11

10

9

8

7

6

5

3

2

1

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម