​ម្ចាស់​ស្បែក​ជើងមាស​លីគកំពូលកម្ពុជា នៅតែមុតស្រួច ខណៈ​កូនខ្មែរ-អាមេរិក រក​បាន​គ្រាប់​ដំបូង​ឱ្យ​ក្លិប​ថ្មី

Huber

ខ្សែ​ប្រយុទ្ធ ដែល​ធ្លាប់បានឈ្នះស្បែក​ជើងមាស នៅលីគកំពូលកម្ពុជា Marcus Haber របស់​កាណាដា និង​ Marcio របស់ប្រេស៊ីល នៅតែ​មាន​ភាពមុតស្រួច ក្នុងការ​បញ្ចប់​ទី ខណៈ​អ្នកទាំង​២ សុទ្ធតែ​រក​បាន​២ទៅ​៣​គ្រាប់ សម្រាប់ការ​ប្រកួតពាន​រង្វាន់​ Cambodian League Cup 2023 កាលពី​ថ្ងៃអាទិត្យ ហើយខ្សែ​ប្រយុទ្ធ​កូនខ្មែរ-អាមេរិក Nicolas Taylor ក៏​រកបាន​គ្រាប់បាល់​ដំបូង​​ឱ្យ​ក្លិប​ថ្មី ព្រះ​ខ័នរាជស្វាយរៀង ផងដែរ។

តាម​រយៈការ​ប្រកួតជម្រុះប្រចាំពូល​B កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ក្រុម​ព្រះខ័ន​រាជស្វាយរៀង មិនអាច​ទម្លុះសំណាញ់ទី​ក្រុមម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ បាន​នោះទេ សម្រាប់​ការ​ប្រកួត​នៅតង់ទី​១ ប៉ុន្តែ​ឈាន​ចូលតង់ទី​២ ក្រុម​មានមូលដ្ឋាននៅ​ខេត្តស្វាយរៀង មួយ​នេះ អាច​រកបាន​រហូតដល់​៥គ្រាប់។

Category Top

កីឡាករស្វាយរៀង

ជាមួយ​ជ័យជម្នះនេះ ខ្សែ​ប្រយុទ្ធជាម្ចាស់​ស្បែក​ជើង​មាសលីគកំពូល​កម្ពុជា ឆ្នាំ​២០២២ Marcus Haber អាច​រក​បានដល់​៣​គ្រាប់តែម្នាក់​ឯង ដែល​បង្ហាញ​ថា កីឡាករ​បានកម្ពស់​របស់កាណាដា​រូប​នេះ នៅតែ​មានសមត្ថ​ភាព​ខ្លាំង ក្នុងការ​បញ្ចប់​ទី ចំណែក​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី ​ Nicolas Taylor ក៏​រកបាន​១គ្រាប់ នៅនាទីទី​៦៩ ផងដែរ សម្រាប់ជ័យជម្នះ​នេះ បន្ទាប់​ពីក្រុម​ស្វាយរៀង បានចាញ់ ភ្នំពេញ​ក្រោន ១-០ នា​ការ​ប្រកួត​បើក​ឆាក។

ជាមួយគ្នា​នេះ ខ្សែ​ប្រយុទ្ធ​ជា​ម្ចាស់​ស្បែក​ជើងមាស​លីគ​កំពូល ឆ្នាំ​២០២១ Marcio ដែល​ទើប​វិលត្រឡប់មកលេង​ឱ្យក្រុមណាហ្គាវើលដ៍​វិញ នា​រដូវកាលនេះ ក៏កំពុង​បង្ហាញ​ទម្រង់លេង​យ៉ាង​​ល្អ​ផងដែរ ចំណែក​ការ​ប្រកួតជាមួយក្រុម​សូលទីឡូអង្គរ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រូបគេ​អាច​​រក​បាន​២​គ្រាប់ ដើម្បី​ជួយ​ឱ្យ ណាហ្គាវើលដ៍ ឈ្នះ​ ៦-០ ហើយ Marcio ក៏​ត្រូវបានជ្រើស​រើស​​ជា​កីឡាករ​ល្អ​ប្រចាំ​ការប្រកួតនេះផងដែរ។

Taylor

តាម​រយៈការ​ឈ្នះ​បាន៣ពិន្ទុបន្ថែម​នេះ បាន​ជួយ​ឱ្យ​ក្រុមណាហ្គាវើលដ៍ ឡើង​ទៅ​ឈរ​នៅ​លេខ​១ ប្រចាំពូល​Bនេះ ជាបណ្តោះ​អាសន្ន  ដោយ​បាន​ឈ្នះទាំង​៣​ប្រកួតជាប់គ្នា ប៉ុន្តែ​ក្រុម​នគរ​បាលជាតិ បានបន្តចាញ់​ក្រុមអាយអេសអាយដង្កោសែន​ជ័យ ៣-១ និងបានបន្ត​ឈរ​នៅ​លេខ​បាត​តារាង​ប្រចាំពូល​Bនេះ គឺ​ដូចគ្នា​នឹងក្រុមបឹងកេត ផងដែរ ដែលបាន​ធ្លាក់មក​ឈរ​នៅបាត​តារាងប្រចាំពូល​A បន្ទាប់ពីពួកគេ​បានបន្តចាញ់​ក្រុមគិរីវង់សុខសែនជ័យ ២-០ កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ទៅលើការ​ចាញ់​ក្រុម​វិសាខា ៣-០ សម្រាប់ការ​ប្រកួត​បើក​ឆាក​នោះ៕

ក្រុមអង្គរថាយហ្គឺរ

ក្រុមណាហ្កា

កីឡាករណាហ្គាវើលដ៍

ខ្សែប្រយុទ្ធណាហ្គា

ក្រុមគិរីវង់

តារាងពិន្ទុ

Table

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម