ម្ចាស់ផ្ទះកាតា និងតាហ្ស៊ីគីស្ថាន ឡើងផុតពូលមុនគេនៅ AFC Asian Cup ពូល A

ការប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2023 បានឈានដល់ជុំចុងក្រោយក្នុងវគ្គចែកពូលហើយ ខណៈពូល A ចុះឈ្មោះ 188Asia បានបិទបញ្ចប់នៅថ្ងៃចន្ទម្សិលមិញ។

Category Top

ទស្សនាការប្រកួតដំបូង ក្រុមម្ចាស់កាតាបានបន្តស្ថិតិល្អឥតខ្ចោះរបស់ខ្លួនឈ្នះទាំង ៣ ប្រកួតក្នុងពូល និងមិនរបូតគ្រាប់បាល់មួយគ្រាប់ណាឡើយក្រោយយកឈ្នះចិន ១-០ ប្រកួតចុងក្រោយ។

 

ប្រធានក្រុមកាតា Hassan Al Haydos បានងើបពីកៅអីបម្រុងស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យ និងជាគ្រាប់បាល់ជ័យជំនះរបស់កាតានៅនាទីទី ៦៦។

 

ក្រុមការពារតំណែងជើងឯកកាតានៅពេលនេះបញ្ចប់ការប្រកួតក្នុងពូលរបស់ខ្លួនមាន ៩ ពិន្ទុពេញខណៈចិនមានត្រឹម ២ ពិន្ទុក្រោយស្មើ ០-០ ទាំងពីរប្រកួតប្រឈមធ្លាក់ត្រឹមវគ្គចែកពូលនេះ។ ក្រុមលេខ ៣ ល្អបំផុតចំនួន ៤ ក្នុងចំណោម ៦ ពូលនឹងត្រូវជ្រើសរើសឡើងវគ្គបន្ត។

ងាកមកមួយប្រកួតទៀតក្នុងពូលនេះដែរ ក្រុមតាជីគីស្ថានបានវាយបកយកឈ្នះលីបង់ ២-១ ដើម្បីឡើងវគ្គ ១៦ ក្រុមចុងក្រោយ។ មិនមានគ្រាប់បាល់ឡើយនៅវគ្គទី ១ លុះដល់វគ្គទី ២ លេងបានត្រឹម ២ នាទីលីបង់ក៏រកបានគ្រាប់នាំមុខដោយ Bassel Jradi តែក៏បាត់បង់កីឡាករម្នាក់នៅពេល Kassem Al-Zein ទទួលបានកាតក្រហម។

 

មានគ្នាច្រើនជាង ក្រុមតាជីគីស្ថានក៏វាយសម្រុករហូតរកបានគ្រាប់តាមស្មើនៅនាទីទី ៨០ ដោយ Parvizdzhon Umarbaev និងគ្រាប់ជ័យជំនះចុងម៉ោងនាទីទី ៩០+២ ដោយ Nuriddin Khamrokulov។ លទ្ធផលនេះធ្វើឱ្យតាជីគីស្ថានបញ្ចប់ការប្រកួតក្នុងពូល A នេះជាក្រុមលេខ ២ មាន ៤ ពិន្ទុឡើងវគ្គ ១៦ ក្រុមចុងក្រោយជាមួយកាតា៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

 

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម