ម៉ាស៊ីន​រក​គ្រាប់បាល់មកពីជប៉ុន Takumu បានសម្រេច​ចែក​ផ្លូវជាមួយ Tiffy Army FC

កីឡាករទ័ព

ខ្សែ​ប្រយុទ្ធ ដែលមានគុណ​ភាពខ្ពស់ ក្នុងការ​បញ្ចប់​ទី TAKUMU NISHIHARA ដោយគេ​បាន​ចាត់​ទុ​កថា ជាម៉ាស៊ីន​រក​គ្រាប់បាល់​ដ៏សំខាន់​របស់​ក្រុមកងយោធពល​ខេមរភូមិន្ទ (Tiffy Army FC) កាលពីរដូវ​កាល​មុន​នោះ បាន​សម្រច​ចែក​ផ្លូវ​ជាមួយ​ក្រុម ដែលមាន​មូលដ្ឋាន​នៅ​កីឡដ្ឋានស្តាតចាស់ មួយនេះជាផ្លូវ​ការ​​ហើយ។

«ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក កីឡាករទាំងអស់របស់ Tiffy Army FC សូមថ្លែងអំណរគុណ ចំពោះ​កីឡាករ TAKUMU NISHIHARA ដែលបានរួមចំណែកយ៉ាងច្រើនជួយដល់ក្រុមរបស់យើង នារដូវកាលកន្លងមក។ យើង​ទាំងអស់គ្នា សូមជូនពរ កីឡាករ TAKUMU ទទួលបាននូវភាពជោគជ័យបន្ថែមទៀត ជាមួយក្លិបថ្មី នៅរដូវកាលឆ្នាំ២០២៣ នេះ»។ នេះជាការ​ប្រកាសរបស់ Tiffy Army FC។

Category Top

ខ្សែប្រយុទ្ធទ័ព

គួរ​បញ្ជាក់​ថា សម្រាប់ការបង្ហាញ​ខ្លួន ក្នុង​លីគកំពូល​កម្ពុជា ឆ្នាំ​២០២២នេះ ខ្សែ​ប្រយុទ្ធ​ពាក់លេខ​១០ TAKUMU NISHIHARA បាន​ក្លាយជា​កីឡាករ​ដ៏សំខាន់បំផុត ដែល​តែង​តែ​រក​បានគ្រាប់ជូន​ក្រុម​ Tiffy Army ហើយ​រូបគេ​ក៏​ធ្លាប់​រក​បាន​៣គ្រាប់​តែម្នាក់​ឯង ក្នុង​១​ប្រកួត​ផងដែរ។

តាម​លទ្ធផលនៃ​ការបញ្ចប់ទី​បាន​យ៉ាង​ល្អ​របស់ TAKUMU NISHIHARA គឺ​បុរស​ជនជាតិ​​ជប៉ុន​រូបនេះ ស្ទើរ​តែ​អាច​មាន​លទ្ធភាព ប្រជែង​យក​ស្បែក​ជើង​មាស​ជាមួយខ្សែ​ប្រយុទ្ធ Marcus Haber ទៅ​ហើយ ប៉ុន្តែ​ឱកាស​រក​គ្រប់បាល់​របស់ Tamuku ត្រូវបានបញ្ចប់​ជាមួយ​ការ​រក​បានគ្រាប់បាល់សរុប​២១​គ្រាប់ បន្ទាប់​ពីក្រុម Tiffy Army មិន​បានជាប់​នៅក្នុង​ក្រុមកំពូល​តារាង​ទាំង​៤ ដែល​ត្រូវបន្ត​ប្រកួត ដណ្តើមយក​ពាន នៅ​ក្នុងដំណាក់កាលទី​៣នោះ ដោយ​លទ្ធផល​ចុងក្រោយ ក្រុម​ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ហើយ Marcus Haber ជាអ្នក​ឈ្នះ​បានស្បែក​ជើងមាស៕

Takumu

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម